Connect with us

កីឡា

ទីបំផុតគ្រូ​អារ៉ាប៊ីសាអូឌីត បដិសេធ​រឿង​កីឡាករ​​ទទួលបាន​រថយន្ត Rolls-Royce ពី​ខ្សែរាជវង្ស

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត លោក Herve Renard បានបដិសេធពាក្យចចាមអារ៉ាមថា ព្រះរាជវង្សានុវង្សរបស់ប្រទេសបានផ្តល់អំណោយដល់កីឡាករគ្រប់រូបនូវរថយន្ត Rolls Royce បន្ទាប់ពីជ័យជម្នះរបស់ពួកគេលើក្រុមអាហ្សង់ទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា សមាជិកម្នាក់ៗនៃក្រុមទាំង២៦នាក់ នឹងទទួលបានរថយន្ត​Rolls Royce Phantom ពីព្រះអង្គម្ចាស់ Mohammed bin Salman បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ​២-១ កាលពីថ្ងៃអង្គារ។ ចាប់តាំងពីពេលនោះមកវាបានកើតឡើងថា ពាក្យចចាមអារ៉ាមនេះមានប្រភពមកពីទន្តបណ្ឌិត​ប៉ាគីស្ថាន ដែលជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សព្វផ្សាយរឿងនេះនៅលើ Twitter ជាកន្លែងដែលវាទទួលបានការទាក់ទាញ។

លោក Renard បានបដិសេធរឿងនេះដោយបញ្ជាក់ថា កីឡាកររបស់គាត់មិនស្ថិតនៅផ្លូវដើម្បីទទួលរថយន្តនោះទេ។បុរសជនជាតិបារាំង អាយុ៥៤ឆ្នាំបាននិយាយថា «មិនមានអ្វីពិតអំពីរឿងនេះទេ។ យើងមានសហព័ន្ធ និងក្រសួងកីឡា​ហើយវាមិនមែនជាពេលវេលាដើម្បីទទួលបានអ្វីមួយនៅពេលនេះទេ។»

Renard បានបន្ថែមថា «ខ្ញុំមិនដឹងថាតើអ្នកចងចាំសន្និសីទកាសែតមុនអាហ្សង់ទីន ឬអត់នោះទេ។ ខ្ញុំបាននិយាយថាការប្រកួតអាហ្សង់ទីន គឺជាការប្រកួតដ៏សំខាន់មួយក្នុងចំណោមហ្គេមសំខាន់ៗចំនួន៣ ដែលយើងត្រូវលេង។ រឿងល្អតែមួយគត់នៅចុងបញ្ចប់នៃវគ្គចែកពូលនេះ គឺការបញ្ចប់ចំណាត់ថ្នាក់លេខ១ ឬលេខ២។»

ខ្សែប្រយុទ្ធ Saleh Al-Shehri ក៏បានបដិសេធរឿងនេះដែរ ដោយបន្ថែមថា៖ «វាមិនពិតទេ។ យើងនៅទីនេះដើម្បីបម្រើ​ប្រទេសរបស់យើង និងធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង។ នោះគឺជារង្វាន់។» ទោះបីជាយ៉ាងណាក៏ដោយ​ អារ៉ាប៊ី​សាអូឌីត បានចាញ់ប៉ូឡូញ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យការប្រកជែងក្នុងពូល C កាន់តែបើកជំហរ។

ការប្រកួតវគ្គចែកពូលចុងក្រោយរបស់អារ៉ាប៊ីសាអូឌីត ទល់នឹង ម៉ិកស៊ិក ធ្វើឡើងនៅថ្ងៃពុធ ខណៈដែលពួកគេព្យាយាម​ឈានដល់វគ្គជម្រុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៤៕

ប្រភព៖ dailymail.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម