កីឡា
World Cup 2022 ធ្វើឲ្យពិភពអារ៉ាប់ រួបរួមគ្នាសាជាថ្មី (មានវីដេអូ)
គិតទៅមានរយៈពេល មិនដល់ពីរឆ្នាំទេ ដែលបណ្តារដ្ឋឈូងសមុទ្រស្ថិតក្នុងភាពចលាចល។

ប្រទេសអារ៉ាប៊ីសាអូឌីត រួមជាមួយ អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានដាក់ទណ្ឌកម្មលើប្រទេសកាតា បន្ទាប់ពីចោទប្រកាន់ថា ទីក្រុង ដូហា គាំទ្រអំពើភេរវកម្ម។
ទំនាក់ទំនងការទូតត្រូវបានស្តារឡើងវិញក្នុងខែមករាឆ្នាំមុន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសមួយចំនួននៅមានភាពតានតឹងនៅឡើយ។

ឥឡូវនេះ ការប្រកួតបាល់ទាត់ពិភពលោកដែលរៀបចំដោយប្រទេសកាតា បានផ្តល់ឱកាសដល់រដ្ឋនានា ក្នុងការរួបរួមគ្នាម្តងទៀត។
ជ័យជម្នះដ៏ធំរបស់អារ៉ាប៊ីសាអូឌីត លើអាហ្សង់ទីន ត្រូវបានអបអរសាទរដោយមនុស្សជាច្រើននៅទូទាំងពិភពអារ៉ាប់ ហើយប្រទេសនានា ក៏បានបង្ហាញការរួបរួមគ្នាយ៉ាងទូលំទូលាយផងដែរ លើអ្វីដែលពួកគេមើលឃើញថា ជាការអួតក្អេងក្អាងរបស់លោកខាងលិច លើបញ្ហានយោបាយ និងសិទ្ធិមនុស្ស។

រដ្ឋអារ៉ាប់ បានគាំទ្រការចាត់ចែងរបស់ កាតា ក្នុងព្រឹត្តិការណ៍ World Cup ហើយបានចោទប្រកាន់លោកខាងលិចថា មានពុតត្បុត ចំពោះពាក្យរិះគន់លើ កាតា អំពីភាពកង្វះលទ្ធិប្រជាធិបតេយ្យ បម្រាមលើគ្រឿងស្រវឹង និងការហាមឃាត់អ្នកស្រឡាញ់ភេទដូចគ្នា។
ប្រជាពលរដ្ឋមកពីរដ្ឋអារ៉ាប់ ក៏បានគាំទ្រឆ្មាំកាតានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ បន្ទាប់ពីពួកគេបានរារាំងអ្នកគាំទ្របាល់ទាត់ពីការនាំយកមួក និងសម្លៀកបំពាក់ពណ៌ឥន្ទធនូដែលមាននិមិត្តសញ្ញាគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ចូលទៅក្នុងកីឡដ្ឋាន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ Vann Vann
ចុចអាន៖ អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់- អ៊ុយរូហ្គាយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង