កីឡា
ក្រោយចូល UNESCO ផ្លូវការ គុនល្បុក្កតោត្រូវពង្រីកសកម្មភាពតាមសាលារៀន និងវត្តទូទាំងប្រទេស
គុនល្បុក្កតោ ដែលជាមរតកគុនខ្មែរត្រូវបានដាក់បញ្ចូលផ្លូវការក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិរបស់អង្គការ UNESCO កាលពីម្សិលមិញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីបានចូលអង្គការ UNESCO ជាផ្លូវការនេះ កម្ពុជាកាន់តែមានកាតព្វកិច្ចច្រើនក្នុងការថែរក្សា និងពង្រីកសក្តានុពលគុនល្បុក្កតោ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាមរយៈ Cambodia 2023។

លោកមានប្រសាសន៍ថា ៖«ព្រលឹងរបស់ដូនតាយើង បានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឲ្យមានការថែរក្សានៅលើពិភពលោក។ គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង ១៦លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លានទៀត ត្រូវថែរក្សាកេរ្តិ៍មរតកនេះ ហើយក៏ទុកឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាថែមទៀត។ ដូច្នេះ ការដាក់បញ្ចូលនេះ មានតម្លៃជាសាកលសម្រាប់កម្ពុជាយើងថែរក្សានូវក្បាច់គុនព្រលឹងជាតិ ឬក៏យើងហៅ ថែរក្សានូវមរតកដូនតាអង្គររបស់យើង»។

លោកបន្តថា ៖«បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះ យើងនឹងត្រូវមានការងារធ្វើច្រើន។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀត ដើម្បីថែរក្សា និងអភិវឌ្ឍ អភិរក្សកីឡាអត្តសញ្ញាណជាតិ ដែលជាកេរដំណែលនៃដូនតាយើង។ ជាគុណតម្លៃសកលនេះបន្ថែមទៀត។ យើងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើ។ វាជាមហិច្ឆតារបស់យើង គឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោ នៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេស ហើយបញ្រ្ជាបទៅគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក ឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ»៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង