Connect with us

កីឡា

កាតា សុខចិត្តខាតប្រាក់ជិត ៧ពាន់លានដុល្លារដើម្បីរុះរើកីឡដ្ឋានធំៗចោល ក្រោយចប់​ World Cup

បានផុស

នៅ

ទោះបីជាបានចំណាយប្រាក់ជិត ៧ពាន់លានដុល្លារ ដើម្បីសាងសង់ និងជួសជុលកីឡដ្ឋានចាស់ សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក៏ដោយ ក៏ប្រទេសកាតានឹងរុះរើកីឡដ្ឋានចំនួន ៥ ចោលចេញ ដើម្បីបម្រើគោលបំណងផ្សេងវិញ បន្ទាប់ពីការប្រកួតបានបិទបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍ World Cup 2022 ម្ចាស់ផ្ទះកាតាបានវិនិយោគយ៉ាងច្រើនមហាសាលទៅលើកីឡដ្ឋានចំនួន ៨ ដែលខ្ទង់ចំណាយអស់ប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារ  និងចាយពេលអស់ជាង ៣ឆ្នាំយ៉ាងណាក្ដី ក៏ប្រទេសមជ្ឈិមបូព៌ាមួយនេះ ព្រមខាតបង់ប្រាក់ចំណាយទាំងនេះ ដើម្បីរុះរើ និងកែច្នៃកីឡដ្ឋានចំនួន ៧ សារឡើងវិញ សម្រាប់បម្រើលើវិស័យកីឡា អប់រំ វេជ្ជសាស្ត្រ និងពាណិជ្ជកម្ម ក្រោយការប្រកួត FIFA World Cup 2022 ចប់សព្វគ្រប់។

យោងតាមសារព័ត៌មាន Daily Mail បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ប្រធានគណៈកម្មាធិការរៀបចំការប្រកួត នៅប្រទេសកាតា លោក Hassan Al Thawadi បាននិយាយថា កីឡដ្ឋានទាំងអស់ត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារ និរន្តរភាព ដើម្បីធានាបាននូវការប្រើប្រាស់ក្រោយរដូវកាល ​World Cup ។ ក្នុងនោះ មានតែកីឡដ្ឋាន ២កន្លែងប៉ុណ្ណោះដែលទុកនៅបម្រើវិស័យកីឡាដដែល គឺកីឡដ្ឋាន Ahmad Bin Ali និងកីឡដ្ឋាន Al Janoub ដែលអាចផ្ទុកមនុស្ស ៤ពាន់នាក ត្រូវកាត់បន្ថយមកត្រឹម ២ពាន់នាក់ សម្រាប់ការប្រកួតបាល់ទាត់នាពេលអនាគត។ រីឯកីឡដ្ឋានធំៗចំនួន ៥ទៀត នឹងត្រូវជួសជុលឡើងវិញ និងមានខ្លះត្រូវរុះរើទាំងស្រុងតែម្ដង។

កីឡដ្ឋាន 974 ជាកីឡដ្ឋានពិសេស ត្រូវបានប្រមូលផ្តុំពីកុងតឺន័រ ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក កាតា នឹងដកផ្នែកខ្លះនៃកុងតឺន័រដើម្បីដាក់វាឱ្យប្រើប្រាស់ឡើងវិញសម្រាប់ការប្រគល់ទំនិញ។ នៅសល់នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគោលបំណងមួយចំនួនទៀត។

ចំណែកកីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានដែលមានសមត្ថភាពធំជាងគេ និងជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នឹងត្រូវបានកែលម្អទៅជាមជ្ឈមណ្ឌលសហគមន៍ដែលមានអគារ ហាង ភោជនីយដ្ឋាន សាលារៀន និងកន្លែងថែទាំសុខភាព ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់រកប្រាក់ចំណេញត្រឡប់មកវិញ។

ដោយឡែកកីឡដ្ឋាន Al Bayt ដែលជាកន្លែងប្រកួតបើកឆាកនឹងត្រូវកម្ទេចចោលមួយផ្នែក ដើម្បីសាងសង់មន្ទីរពេទ្យវេជ្ជសាស្ត្រកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ ផ្សារទំនើប និងគ្រឿងបរិក្ខារមួយចំនួនផ្សេងទៀតសម្រាប់សហគមន៍។ កីឡដ្ឋាន Al Thumama នឹងត្រូវប្តូរទៅជាសណ្ឋាគារ និងមន្ទីរពេទ្យកីឡា។ ចុងក្រោយគេ កីឡដ្ឋាន Education City នឹងត្រូវបានកែប្រែ និងកាត់បន្ថយកៅអីចំនួន ២ពាន់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់សិស្សានុសិស្សចូលរៀននៅសាកលវិទ្យាល័យក្នុងស្រុក។

តាមរយៈការរុះរើ និងកែច្នៃទាំងនេះ គេអាចមើលឃើញថា កាតា ពិតជាមានភាពវៃឆ្លាត និងមានសុទិដ្ឋិនិយមក្នុងការគណនា និងរកប្រាក់ចំណេញសម្រាប់ប្រទេស បន្ទាប់ពីចំណាយទឹកប្រាក់ដ៏ច្រើនលើសលុបដែលពួកគេបានបណ្តាក់ទុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រាជវង្ស កាតា មានសមាជិក ៨ពាន់នាក់ និងក្ដោបក្ដាប់ទ្រព្យសម្បត្តិលើស ៣០០ពាន់លានដុល្លារ

ចុចអាន៖ កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៧ នាទីutes មុន

អ្នក​លេង​គុនខ្មែរ គោរមៈ ច័ន្ទរាជ្យ ប្រាប់​ហេតុផល​ឡើង​លេង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

SpaceX គ្រោងបង្កើតស្ថានីយផ្កាយរណបលើដី Starlink ​នៅវៀតណាម

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួង ដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដើម្បីពង្រឹងគុណភាពអប់រំ

ព័ត៌មានជាតិ១៣ នាទីutes មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ១៦ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម