កីឡា
ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជារំពឹងទទួលបានទេសចរបរទេសចន្លោះ២៥ទៅ៥០ម៉ឺននាក់
កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី២៥ទៅ៥០ម៉ឺននាក់នៅពេលទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ាន លើកទី១២ ឆ្នាំ២០២៣។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងក្នុងពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សកម្មភាពកីឡាជាទេសចរណ៍ដ៏មានសក្តានុពលមួយ នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន។ ទេសចរកីឡាបរទេសលើពិភពលោកមានចំនួនប្រមាណ១២ទៅ ១៥លាននាក់ ក្នុងមួយៗឆ្នាំ ឬស្មើ ១០% នៃឧស្សាហកម្មទេសចរណ៍ពិភពលោកទាំងមូល ហើយក៏រកចំណូលបានប្រមាណ៨០០លានដុល្លារ ក្នុងមួយៗឆ្នាំដែរ។

លោកបានបញ្ជាក់ថា ចំពោះការប្រកួតជើងឯកពិភពលោក World Cup នៅទីក្រុងដូហា ប្រទេសកាតា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅ១,៥លាននាក់។ ដោយឡែកកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី២៥ទៅ ៥០ម៉ឺននាក់។

បន្ទាប់ពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតកីឡាយុវជនទ្វីបអាស៊ី នាឆ្នាំ២០២៩ ដែលនឹងមាន៤៥ប្រទេសទូទាំងទ្វីបអាស៊ីចូលរួមប្រកួត ដូច្នេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនថែមទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់