Connect with us

កីឡា

បារាំង ដាក់ពាក្យបណ្ដឹងទៅ FIFA និងចង់ទាមទារគ្រាប់បាល់ស្មើ ១-១ ជាមួយទុយនីស៊ី មកវិញ

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) បាន​និយាយ​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ FIFA ដ្បិត​គ្រាប់​បាល់​តាម​ស្មើ​ចុងក្រោយ​ដោយ​កីឡាករ Antoine Griezmann មិន​ត្រូវ​បាន​អនុញ្ញាត បន្ទាប់ពី​ការ​ត្រួតពិនិត្យ​វីដេអូ (VAR) នៃ​ការ​ប្រកួត World Cup ចុងក្រោយ​របស់​ពួកគេ​ជាមួយ ទុយ​នី​ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ក្នុង​ម៉ោង​បន្ថែម ៨ នាទី ប៉ុន្តែ​គ្រាប់​បាល់​ត្រូវ​បាន​ច្រានចោល ដោយសារ​ខ្សែប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ឈរ​នៅ​ជំហរ offside នៅ​ពេល​ដែល មិត្ត​រួម​ក្រុម Aurelien Tchouameni បញ្ជូន​បាល់​ចូល​ទៅ​ក្នុង​តំបន់​នោះ។

បាល់​នេះ ត្រូវ​បាន​ប្លាត​ដោយ​ខ្សែ​ការពារ​ទុយ​នី​ស៊ី ចូល​ទៅ​ជិត Griezmann ដែល​នៅ​ក្បែរ​នោះ ប៉ុន្តែ​ការ​ប្រឹងប្រែង​មិន​ត្រូវ​បាន​អនុញ្ញាត ហើយ​ទុយ​នី​ស៊ី បាន​ឈ្នះ​ការ​ប្រកួត ១-០ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

យ៉ាងណាមិញ សហព័ន្ធ​បាល់ទាត់​បារាំង ជឿជាក់​ថា អាជ្ញាកណ្ដាល និង VAR បាន​ធ្វើ​ឲ្យ​មាន​កំហុស​បច្ចេកទេស​ក្នុង​ដំណើរការ​នេះ។

FFF បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​យើង​កំពុង​សរសេរ​ពាក្យបណ្ដឹង​មួយ​បន្ទាប់ពី​គ្រាប់​បាល់​របស់ Antoine Griezmann ក្នុង​គំនិត​របស់​យើង វា​គឺ​ការ​បដិសេធ​ដែល​មិន​ត្រឹមត្រូវ។ ពាក្យបណ្ដឹង​នេះ ត្រូវ​តែ​ដាក់​ក្នុង​រយៈពេល ២៤ ម៉ោង បន្ទាប់ពី​ការ​ហួច​ចុងក្រោយ”។

យោង​តាម​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ឲ្យ​ដឹង​ថា អាជ្ញាកណ្ដាល Michael Conger បាន​អនុញ្ញាត​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ម៉ោង​បន្ថែម ហើយ​បាន​ចាប់ផ្ដើម​ការ​ប្រកួត​ឡើងវិញ​មុន​ពេល​ផ្លុំ​ពេញ​ម៉ោង។ បន្ទាប់មក Conger ត្រូវ​បាន​ស្នើសុំ​ដោយ VAR ដើម្បី​ពិនិត្យមើល​ជំហរ​របស់ Griezmann ហើយ​បាន​ទៅ​ត្រួតពិនិត្យ​ទីលាន មុន​ពេល​មិន​អនុញ្ញាត​គ្រាប់​បាល់។

ច្បាប់ 1.10 ស្ដីពី VAR របស់ IFAB ចែងថា ប្រសិនបើ​ការ​ប្រកួត​ត្រូវ​បាន​ចាប់ផ្ដើម​ឡើងវិញ VAR មិន​អាច​ធ្វើ​អន្តរាគមន៍​បាន​ទៀត​ទេ ដូច្នេះ​យោងទៅតាម​ច្បាប់ នៃ​ហ្គេម អាជ្ញាកណ្ដាល មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​មើល​គ្រាប់​បាល់​នោះ​ទេ បន្ទាប់មក​ច្រានចោល។

FFF បាន​ផ្ញើ​សេចក្ដីថ្លែងការណ៍​របស់​ពួកគេ​ទៅកាន់ FIFA សុំ​ឲ្យ​កែប្រែ​គ្រាប់​បាល់​ឡើងវិញ និង​ផ្ដល់​ឲ្យ​បារាំង​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ទុយ​នេ​ស៊ី។ នោះ​នឹង​ផ្លាស់ប្ដូរ​ពិន្ទុ​ក្នុង​តារាង​ពូល D សម្រាប់​ទុយនីស៊ី និង​បារាំង ប៉ុន្តែ​នឹង​មិន​ផ្លាស់ប្ដូរ​កៅអី​ចុងក្រោយ ឬ​ក្រុម​ណា​ដែល​ឡើង​ទៅ​វគ្គ​បន្ត៕

ប្រភព ៖ espn.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម