កីឡា
ប្រវត្តិសាស្ត្របាល់ទាត់ World Cup នឹងកើតឡើងក្នុងជំនួបរវាង អាល្លឺម៉ង់ និងកូស្ដារីកា យប់នេះ
ប្រវត្តិសាស្ត្របាល់ទាត់ World Cup ឆ្នាំ ២០២២ នឹងកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងជំនួបរវាងក្រុមបាល់ទាត់ឥន្ទ្រីដែកអាល្លឺម៉ង់ និងកូស្ដារីកា សម្រាប់ការប្រកួតវគ្គសន្សុំពិន្ទុតាមពូលជុំចុងក្រោយ ។

ជំនួបក្រុមទាំងពីរនេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ផ្នែកបុរសលើកដំបូងមិនធ្លាប់មានដែលកាត់សេចក្ដីលើទីលានដោយអាជ្ញាកណ្ដាលនារី ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថា លោកស្រី Stephanie Frappart សញ្ជាតិបារាំងនឹងដឹកនាំក្រុមមន្ត្រីអាជ្ញាកណ្ដាលនារីទាំងអស់សម្រាប់ការប្រកួតរវាងអាល្លឺម៉ង់ និងកូស្តារីកា ។

ចំណែកជំនួយការលើទីលាន ២ រូបទៀតរបស់លោកស្រីអាជ្ញាកណ្ដាល Stephanie Frappart គឺមានលោកស្រីអាជ្ញាកណ្ដាល Neuza Back សញ្ជាតិប្រេស៊ីល និង Karen Diaz មកពីប្រទេសម៉ិកស៊ិក ។
គួរបញ្ជាក់ថា លោកស្រី Frappart គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៣ នាក់ដែលត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតា ខណៈលោកស្រីអាជ្ញាកណ្ដាលជប៉ុន Yamashita Yoshimi និង Salima Mukansanga របស់ប្រទេសរវ៉ាន់ដា ក៏ស្ថិតក្នុងបញ្ជីរបស់ FIFA ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?