Connect with us

កីឡា

មិនទាន់ដឹងអីផង អ្នកគាំទ្រអង់គ្លេស ទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup រួចទៅហើយ (មានវីដេអូ)

បានផុស

នៅ

អ្នកគាំទ្រអង់គ្លេសដែលមានក្តីសង្ឃឹមខ្ពស់នៅប្រទេសកាតា បានចំណាយប្រាក់ច្រើនជាង ៥០០ផោន (ជាង៦០០ដុល្លារ) ទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ រួចបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់គ្លេស ទើបតែឆ្លងផុតវគ្គចែកពូល World Cup ហើយនឹងប្រកួតជាមួយ សេណេហ្គាល់ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យទី០៤ខែធ្នូនេះ។

ពួកគេបានចាប់ផ្ដើមយុទ្ធនាការ World Cup ដោយបំបាក់អ៊ីរ៉ង់ ៦-២ បន្ទាប់មកស្មើជាមួយអាមេរិក ០-០ និងចុងក្រោយឈ្នះវែលស៍ ៣-០ យ៉ាងងាយស្រួល។

ប៉ុន្តែ​ទម្រង់​លេង​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រមាន​ទំនុក​ចិត្តខ្លាំង ហើយពួកគេក៏បាន​ទិញ​សំបុត្រដ៏​ថ្លៃ​​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្ររួចរាល់ផងដែរ។

អ្នកគាំទ្រម្នាក់ ដែលជាអ្នកពន្លត់អគ្គិភ័យចូលនិវត្តន៍ឈ្មោះ Nick Martin បាននិយាយថា “អាចថាយើងជាមនុស្សល្ងង់ ប៉ុន្តែខ្ញុំបានចំណាយប្រាក់ ៥៤០ផោន រួចទៅហើយសម្រាប់សំបុត្រវគ្គផ្តាច់ព្រ័ត្រ។ ​អ្នក​អាច​ស្រមៃ​ឃើញទេ​ថា ​អ្នក​មិន​មាន​សំបុត្រ ហើយ​អង់គ្លេស​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ?”។

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate

រីឯអ្នក​គាំទ្រ​ម្នាក់​ទៀត​​និយាយ​ថា “វា​ជា​បទ​ពិសោធ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​យើង​ នឹង​ឃើញ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ឈាន​ដល់វគ្គផ្តាច់ព្រ័ត្រ ​ហើយ​ឈ្នះពាន”។

ប្រសិនបើ​អង់គ្លេស​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រមែននោះ វា​នឹង​ក្លាយ​ជាព្រឹត្តិការណ៍ World Cup ដ៏​ជោគជ័យ​បំផុត​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ១៩៦៦មក ដែល​កាលនោះ ពួកគេ​បាន​ឈ្នះពាន​នៅលើ​ទឹកដី​ខ្លួនឯង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ កីឡាករអង់គ្លេសមួយរូប សម្រេចចិត្តបោះបង់ចោល World Cup វិលត្រលប់ទៅប្រទេសវិញ យ៉ាងតក់ក្រហល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣០ នាទីutes មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម