Connect with us

កីឡា

ភាពភ័យខ្លាចរបួសរបស់ Neymar កាន់តែកើនឡើងជុំវិញការវិលមកលេង World Cup ជាថ្មី

បានផុស

នៅ

តារា​ឆ្នើម​ប្រេស៊ីល Neymar បាន​ជួប​បញ្ហា​របួស​កជើង​ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ក្រុម​ខ្លួន​ទល់​នឹង Serbia ជាមួយ​នឹង​ភាព​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​កាលបរិច្ឆេទ​វិល​ត្រលប់​មកវិញ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Neymar ទទួល​បាន​សារ​ការ​គាំទ្រ​ពី​វីរបុរស​ប្រេ​ស៊ី​ល Ronaldo ចំ​ពេល​មានការ​ភ័យខ្លាច​ថា World Cup របស់​គេ​អាច​នឹង​ត្រូវ​បញ្ចប់។

Neymar ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី ៨០ នៃ​ជ័យជម្នះ ២-០ របស់​ប្រេ​ស៊ី​ល លើ​ស៊ែ​ប៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បន្ទាប់មក​ត្រូវ​បាន​គេ​ថត​ដោយ​ទឹកភ្នែក​នៅ​លើ​កៅអី​បម្រុង មុន​ពេល​ដែល​បញ្ជាក់​ថា នឹង​អវត្តមាន​ពី​ការប្រកួត​ក្នុង​ពូ​ល​ដែល​នៅ​សេសសល់​របស់​ប្រទេស​របស់​ខ្លួន ជាមួយ​នឹង​ប្រទេស​ស្វី​ស ដែល​ប្រេ​ស៊ី​ល បាន​ឈ្នះ ១-០ នៅ​លើ​ល្ងាច​ថ្ងៃ​ចន្ទ – និង​កា​មេ​រូ​ន ថ្ងៃនេះ។

តារា​ឆ្នើម​របស់​ក្រុម Paris Saint-Germain ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​របួស​កជើង ប៉ុន្តែ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា អាច​នឹង​មាន​ការខូចខាត​សរសៃ​ចង​នៅ​កជើង។ ការ​រំពឹង​ពី​ការ​វិល​ត្រលប់​របស់​គេ​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ដែល​ប្រេ​ស៊ី​ល​នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គា​ល់​, ហ្គា​ណា​, កូរ៉េខាងត្បូង ឬ​អ៊ុយ​រូ​ហ្គា​យ ឥឡូវ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ។

ប្រសិនបើ Neymar បាន​រង​ការ​ខូចខាត​សរសៃពួរ នោះ​ពេលវេលា​រំពឹង​ទុក​សម្រាប់​ការ​ត្រលប់មក​មាន​ភាព​ល្អ​ប្រសើ​ឡើងវិញ​គឺ​មាន​រយៈពេល ៣ សប្តាហ៍។ នោះ​នឹង​ធ្វើ​ឲ្យ​គេ​ស្ថិត​ក្នុង​ការ​ប្រជែង​នឹង​ពេលវេលា ដើម្បី​ឲ្យ​មាន​ការ​ជា​សះស្បើយ ១០០ ភាគរយ សម្រាប់​ការ​ប្រកួត World Cup វគ្គ​ផ្ដាច់ព្រ័ត្រ ប្រសិនបើ​ប្រេ​ស៊ី​ល​ធ្វើ​វា​បាន​ឆ្ងាយ​នៅ​ក្នុង​ការ​ប្រកួត​នោះ៕

ប្រភព ៖ mirror.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម