កីឡា
លោក Conor និយាយថា «…ការប្ដេជ្ញាចិត្តរបស់យើង នឹងមិនបោះបង់នៅថ្ងៃសៅរ៍នេះនោះទេ»
លោក Conor Nestor គ្រូបង្វឹក នៃក្លិបព្រះខ័នរាជស្វាយរៀង បាននិយាយថា «យើងត្រូវបង្ហាញអ្នកគាំទ្ររបស់យើងនូវការប្ដេជ្ញាចិត្តរបស់យើងថា នឹងមិនបោះបង់ថ្ងៃសៅរ៍នេះនោះទេ»។ លើកឡើងដូច្នេះគឺនៅមុនការប្រកួតជាមួយ ក្លិបវិសាខា ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ នៃលីគកំពូលកម្ពុជា ដែលមាន ៣ ក្រុម កំពុងប្រជែងគ្នា។
ភ្នំពេញក្រោន, វិសាខា និងព្រះខ័នរាជស្វាយរៀង គឺជាក្រុមកំពូលទាំង ៣ ដែលត្រូវកាត់សេចក្ដីរកម្ចាស់ជើងឯកនៅថ្ងៃចុងក្រោយ ដែលគ្រោងធ្វើនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ នេះ តាមរយៈ ភ្នំពេញក្រោន ជួប បឹងកេត រីឯ ព្រះខ័នរាជស្វាយរៀង ជួប វិសាខា ខណៈក្រុមទាំង៣ មាន ៤៩ ពិន្ទុដូចគ្នា ប៉ុន្តែឈ្នះចាញ់គ្នាត្រង់រូបមន្ត Hea to Head ភ្នំពេញក្រោន មានប្រៀបជាងគេ។
មុនការប្រកួតមកដល់លោក Conor Nestor បានប្រាប់ កម្ពុជាថ្មី ថា «យើងអាចនឹងចាញ់ដោយសាររូបមន្ត Hea to Head ទោះបីលេងទល់នឹងក្រុមទាំងពីរនៅក្រៅដី ៣ ដងក៏ដោយ។ មានន័យថា យើងបាត់បង់ការមានប្រៀបក្នុងដីទល់នឹងគូប្រជែងទាំងពីរ អ្នករៀបចំខ្វះសុចរិតភាពកីឡា ហើយខ្ញុំក៏បានប្រឆាំងរឿងនេះមុនពេលលីគចាប់ផ្ដើមផងដែរ។ នៅឆ្នាំក្រោយ CPL ត្រូវតែកែលម្អចំណុចទាំងនេះ»។
«សូមក្រឡេកមើលកីឡាករជម្រើសជាតិដែលលេងឲ្យ ណាហ្គា ខែនេះ គ្មានការប្រកួត ដើម្បីត្រៀមប្រកួត AFF នាពេលខាងមុខ។ ខ្ញុំបានតស៊ូនឹងការផ្លាស់ប្ដូរទាំងនេះ មុនពេលរដូវកាលចាប់ផ្ដើម ប៉ុន្តែវាត្រូវបានខ្ជះខ្ជាយថាមពល គ្មាននរណាម្នាក់ស្តាប់ឡើយ។ ដោយបាននិយាយថា យើងស្ថិតក្នុងតំណែងនេះដោយសារតែកំហុសរបស់យើងផ្ទាល់ ហើយយើងត្រូវបង្ហាញអ្នកគាំទ្ររបស់យើងនូវការប្ដេជ្ញាចិត្តរបស់យើងថា នឹងមិនបោះបង់ថ្ងៃសៅរ៍នេះនោះទេ»។ សម្ដីបន្ថែមរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ។
លោកក៏បានបង្ហាញពាក្យពេចន៍ទៅអ្នកគាំទ្រថា «ខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នា នឹងមកពេញកីឡដ្ឋាន កីឡាករតែងតែផ្តល់គ្រប់យ៉ាងដែលល្អបំផុត។ ការឈ្នះ ឬចាញ់ គឺជាផ្នែកមួយ នៃបាល់ទាត់ យើងលេងតែងតែចង់បានជ័យជំនះ ពួកយើងតែងតែខូចចិត្តពេលដែលយើងចាញ់ ប៉ុន្តែការមកពេញកីឡដ្ឋានគឺជាការមានប្រៀបមួយយ៉ាងពេញទំហឹង»។
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប វិសាខា នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ នេះ វេលាម៉ោង ៦ និង ៣០ នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀងផ្ទាល់តែម្ដង៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់