កីឡា
ស.ប.ក សម្រេចប្រើពេលមិនដល់២០ថ្ងៃ នឹងបញ្ចប់ពានរង្វាន់លីគលំដាប់ទី២ រដូវកាលឆ្នាំ២០២០
ក្រោយសម្រេចបន្តសកម្មភាពប្រកួតបាល់ទាត់ក្នុងស្រុកឡើងវិញ នៅដើមសប្ដាហ៍ទី១នៃខែមករា នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានរៀបចំកាលវិភាគប្រកួតដែលនៅសេសសល់ក្នុងពានរង្វាន់លីគលំដាប់ទី២ (Cambodian 2nd League) ឆ្នាំ២០២០ ដែលមានសមាជិកចំនួន១០ក្រុមឲ្យចប់ត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ តែម្តងពោលគឺប្រើពេលមិនដល់២០ថ្ងៃនោះទេ ដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំឆ្នាំ។

ជំហានដំបូងពានរង្វាន់លីគទី២ឆ្នាំ២០២០ គ្រោងដំណើរការពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ ទើបឲ្យពន្យារពេលប្រកួតនេះតែម្តង។ ផែនការរៀបចំកាលវិភាគថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយប្រកួតនៅសេសសល់ត្រូវដំណើរការពីថ្ងៃទី១២ ដល់៣០ ខែមករា ឆ្នាំ២០២១ ពោលគឺសប្ដាហ៍ទី៧,ទី៨ ,ទី៩ និងប្រកួតខ្វែងរវាងក្រុមមានពិន្ទុខ្ពស់ជាងគេទាំង៤ ដើម្បីស្វែងរកជើងឯក។
សម្រាប់គម្រោងប្រកួតបន្ទាប់នៅសប្ដាហ៍ទី៧ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៣:៣០នាទីដំណាលគ្នា ដោយក្រុមខេត្តកោះកុង ជួបភ្នំពេញក្រោន លើទីលានវិទ្យាល័យកោះកុង ហើយក្រុមបាល់ទាត់ឬទ្ធិសែន ប៉ះក្រុមអាយ អេស អាយ ដង្កោសែនជ័យ លើទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ក្រុមខេត្តស្វាយរៀង ជួបក្រុមខេត្តត្បូងឃ្មុំ នៅទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្រុមខេត្តសៀមរាប ប៉ះក្រុមខេត្តកំពង់ស្ពឺ នៅកីឡដ្ឋានកីឡដ្ឋានខេត្តសៀមរាប និងក្រុម TIFFI Army U21 ទទួលក្រុមខេត្តព្រៃវែង លើទីលានកីឡដ្ឋានស្តាតចាស់ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពានរង្វាន់លីគទី២ ឆ្នាំ២០២០ មានក្រុមបាល់ទាត់ជាសមាជិកចំនួន១០ក្រុមបានចុះឈ្មោះចូលរួមប្រកួត ដូចជាក្រុមកោះកុងអែហ្វស៊ី ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ឬទ្ធិសែន ខេត្តត្បូងឃ្មុំ,U21ភ្នំពេញក្រោន អាយអេសអាយ ដង្កោសែនជ័យ សៀមរាបអែហ្វស៊ី, ខេត្តស្វាយរៀង និង TIFFI Army U21។ ក្រុមជើងឯកនឹងមានឱកាសឡើងទៅលេងក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ។
ពានរង្វាន់លីគលំដាប់ទី២ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លឹបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លឹបវិសាខា។ ក្រោយមកទៀតនៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កម្ពុជាបង្កើតសហព័ន្ធឃីកបុកសីង ចំពេលឃីកបុកសីងសម្បូរទីផ្សារអន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ