Connect with us

កីឡា

ស​.​ប​.​ក សម្រេច​ប្រើ​ពេល​មិន​ដល់​២០​ថ្ងៃ នឹង​បញ្ចប់​ពានរង្វាន់​លី​គ​លំដាប់​ទី​២ រដូវ​កាល​ឆ្នាំ​២០២០

បានផុស

នៅ

​ក្រោយ​សម្រេច​បន្ត​សកម្មភាព​ប្រកួត​បាល់ទាត់​ក្នុងស្រុក​ឡើងវិញ នៅ​ដើម​សប្ដាហ៍​ទី​១​នៃ​ខែ​មករា នេះ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​រៀប​ចំ​កាលវិភាគ​ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ (Cambodian 2nd League) ឆ្នាំ​២០២០ ដែល​មាន​សមាជិក​ចំនួន​១០​ក្រុម​ឲ្យ​ចប់​ត្រឹម​ដំណាច់ ខែ​មករា ឆ្នាំ​២០២១ តែ​ម្តង​ពោល​គឺ​ប្រើ​ពេល​មិន​ដល់​២០​ថ្ងៃ​នោះ​ទេ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ប្រចាំ​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំហាន​ដំបូង​ពានរង្វាន់​លី​គ​ទី​២​ឆ្នាំ​២០២០ គ្រោង​ដំណើរការ​ពីថ្ងៃ​ទី​៣ ខែ​តុលា ដល់​ថ្ងៃទី​​២៧ ខែ​ធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ទើប​ឲ្យ​ពន្យារ​ពេល​ប្រកួត​នេះ​តែ​ម្តង​។ ផែនការ​រៀបចំ​កាលវិភាគ​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​ប្រកួត​នៅ​សេសសល់​ត្រូវ​ដំណើរការ​ពី​ថ្ងៃ​ទី​១២ ដល់​៣០ ខែ​មករា ឆ្នាំ​២០២១ ពោល​គឺ​សប្ដាហ៍​ទី​៧,​ទី​៨ ,​ទី​៩ និង​ប្រកួត​ខ្វែង​រវាង​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទាំង​៤ ដើម្បី​ស្វែងរក​ជើងឯក​។​

​សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា​ ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​៣:៣០​នាទី​ដំណាលគ្នា ដោយ​ក្រុម​ខេត្ត​កោះកុង ជួប​ភ្នំពេញ​ក្រោ​ន លើ​ទីលាន​វិទ្យាល័យ​កោះកុង ហើយ​ក្រុមបាល់ទាត់​ឬទ្ធិ​សែន ប៉ះ​ក្រុម​អាយ អេស អាយ ដង្កោ​សែន​ជ័យ លើ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ក្រុម​ខេត្ត​ស្វាយរៀង ជួប​ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ខេត្តសៀមរាប ប៉ះ​ក្រុម​ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម TIFFI Army U21 ទទួល​ក្រុម​ខេត្តព្រៃវែង លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​បញ្ជាក់​ថា​ ពានរង្វាន់​លី​គ​ទី​២ ឆ្នាំ​២០២០ មាន​ក្រុមបាល់ទាត់​ជា​សមាជិក​ចំនួន​១០​ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដូចជា​ក្រុម​កោះកុង​អែ​ហ្វ​ស៊ី​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រៃវែង ឬ​ទ្ធិ​សែន ខេត្ត​ត្បូងឃ្មុំ​,U21​ភ្នំពេញ​ក្រោ​ន​ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​ សៀមរាប​អែ​ហ្វ​ស៊ី​, ខេត្តស្វាយរៀង និង TIFFI Army U21​។ ក្រុម​ជើងឯក​នឹង​មាន​ឱកាស​ឡើង​ទៅ​លេង​ក្នុង​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ខាងមុខ​។​

​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ បាន​ចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន ៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក ​គឺ​បាន​ទៅ​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​។ នៅ​ឆ្នាំ​២០១៧ មាន ៧​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​គឺ​បាន​ទៅ​ក្លឹប​វិសាខា​។ ក្រោយ​មក​ទៀត​នៅ​ឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​នោះ​ទេ​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កម្ពុជា​បង្កើត​សហព័ន្ធ​ឃី​ក​បុក​សី​ង ចំ​ពេល​ឃី​ក​បុក​សី​ង​សម្បូរទីផ្សារ​អន្តរជាតិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម