Connect with us

កីឡា

Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup​ 2022 (មានវីដេអូ)

បានផុស

នៅ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះក្នុងជម្រើសកីឡាករ១១នាក់ ដែលលេងអន់បំផុតក្នុងវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ៣៧ឆ្នាំរូបនេះ មិនបានបង្ហាញឥទ្ធិពលអ្វីឡើយក្នុងការប្រកួត៣លើកដំបូង ថ្វីបើរកបានមួយគ្រាប់ ដោយការស៊ុតប៉េណាល់ទី ក្នុងជំនួបបើកឆាកពូល H ជាមួយ ហ្គាណា និងជួយព័រទុយហ្គាល់ ឲ្យឡើងទៅវគ្គ១៦ក្រុមចុងក្រោយក៏ដោយ។

គេហទំព័រ Sofascore ដែលជ្រើសរើសកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូលនៃពានរង្វាន់ World Cup បានដាក់ Ronaldo មានពិន្ទុជាមធ្យម ៦.៣៧ ក្នុងការប្រកួតទាំងបីរបស់គាត់។

ទម្រង់លេងរបស់ Ronaldo ត្រូវបានគេមើលឃើញថា កាន់តែធ្លាក់ចុះ ជាពិសេសក្នុងការប្រកួតលើកចុងក្រោយនៃពូល H របស់ព័រទុយហ្គាល់ ទល់នឹងកូរ៉េខាងត្បូង នៅពេលបាល់មកទើសខ្នងរបស់ Ronaldo ហើយផ្លាតទៅ Kim Young-Gwon ស៊ុតបញ្ចូលទី។

ក្រៅពី Ronaldo, កីឡាករ១០នាក់ទៀត ក៏ជាប់ឈ្មោះជាកីឡាករលេងអន់បំផុតផងដែរ ក្នុងវគ្គចែលពូល World Cup 2022 នេះ ដោយភាគច្រើនជាកីឡាករអាស៊ី។

ខាងក្រោមនេះគឺជាកីឡាករជម្រើស១១នាក់ដែលលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup៖

  • អ្នកចាំទី៖ Meshaal Barsham (កាតា)
  • ខ្សែការពារ៖ Francisco Calvo (កូស្តារីកា), Oscar Duarte (កាតា), Homam Ahmed (កាតា) និង Alistair Johnston (កាណាដា)
  • ខ្សែបម្រើ៖ Abdulelah Al-Malki (អារ៉ាប៊ីសាអូឌីត), Karim Boudiaf (កាតា), Tajon Buchanan (កាណាដា) និង Mathew Leckie (អូស្ត្រាលី)
  • ខ្សែប្រយុទ្ធ Almoez Ali (កាត)​ និង Cristiano Ronaldo (ព័រទុយហ្គាល់)

ចុះលោកអ្នកគិតថា កីឡាករណាខ្លះដែលលេងអន់បំផុតក្នុងវគ្គចែកពូល?

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម