Connect with us

កីឡា

កីឡាករ Sterling បោះចោល World Cup ហោះទៅអង់គ្លេសវិញយ៉ាងប្រញាប់ ព្រោះចោរចូលផ្ទះ

បានផុស

នៅ

សារព័ត៌មាន Sky News បានចុះផ្សាយថា កីឡាករ Raheem Sterling បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីក្រុមចោរប្រដាប់ប្រដាប់អាវុធ ចូលផ្ទះរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសាររបស់ Sterling ស្ថិតនៅក្នុងអចលនទ្រព្យនោះ ហើយគាត់បានជិះយន្តហោះចេញពីប្រទេសកាតាភ្លាមៗ នៅពេលទទួលដំណឹងអំពីឧបទ្ទវហេតុនេះ។

ប្រភពជិតស្និទ្ធនឹងខ្សែប្រយុទ្ធក្លិបតោខៀវ Chelsea រូបនេះ បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកីឡារបស់ Sky News លោក Rob Harris ថា Sterling រន្ធត់ចិត្តនិងព្រួយបារម្ភចំពោះសុវត្ថិភាពកូនៗរបស់គាត់។

បន្ទាប់ពីការប្រកួតដែលអង់គ្លេសយកឈ្នះសេណេហ្គាល់ ៣-០កាលពីយប់មិញនេះ អ្នកចាត់ការ Gareth Southgate បានបញ្ជាក់ថា Sterling បានធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសវិញហើយ។

នៅពេលសួរថាតើគាត់អាចវិលត្រលប់មកចូលរួមការប្រកួត World Cup វិញបានទេ លោក Southgate និយាយថា “ខ្ញុំពិតជាមិនដឹងទេ វាជាស្ថានភាពដែលគាត់ត្រូវការពេលវេលាដើម្បីដោះស្រាយ ខ្ញុំមិនចង់ដាក់សម្ពាធលើគាត់ឡើយ។ ពេលខ្លះបាល់ទាត់មិនមែនជារឿងសំខាន់បំផុតទេ គ្រួសារគួរតែជារឿងចម្បង”។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវប្រកួតជាមួយ មាន់គកបារាំង នៅវគ្គ៨ក្រុមចុងក្រោយ World Cup នៅថ្ងៃសៅរ៍ទី១០ខែធ្នូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ អង់គ្លេស មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន នៅជាមួយភរិយា និងមិត្តស្រី អំឡុងពេលប្រកួត World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម