Connect with us

កីឡា

២ រឿង អ្នកគួរដឹងពីជម្រើសជាតិកម្ពុជា ក្រោយចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ ត្រៀមពាន AFF Cup

បានផុស

នៅ

កាលពី​ម្សិលមិញ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ធ្វើការ​កោះហៅ​កីឡាករ​ចំនួន ២៦ នាក់ ចូល​ក្រុម​ជម្រើស​ជាតិ ដើម្បី​ចូលរួម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ ២០២២ ដែល​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ទាំង ២៦ នាក់ មាន​មកពី​ក្លិប​ចំនួន ៥ នៃ​លីគ​កំពូល​កម្ពុជា​រួមមាន វិសាខា ១០ នាក់​, ភ្នំពេញ​ក្រោន ៥ នាក់​, បឹងកេត ៤ នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ២ នាក់ និង​ណាហ្គា​វើ​លដ៍ ១ នាក់។ ក្រៅពី​នេះ ក៏​មាន​កីឡាករ​កូនកាត់​លេង​នៅ​ក្រៅ​ប្រទេស ២ នាក់ ចូលរួម​ផង​ដែរ។

ក្រោយ​ចេញ​បញ្ជី​ឈ្មោះ​នេះ​រួច រឿង​សំខាន់ ២ ដែល​ក្រុម​នេះ​ធ្វើ​ភ្លាមៗ​មាន​ដូច​ខាង​ក្រោម ៖

ទី១-កីឡាករ​ទាំង ២៦ រូប នឹង​ចាប់ផ្ដើម​ហ្វឹកហាត់​ពី​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២២ តទៅ នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង មុននឹង​ជម្រុះ​មក​នៅ​ត្រឹម ២៣ នាក់ ចុង​ក្រោយ ដើម្បី​ចេញ​ទៅ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២២ ដល់​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៣។

ទី២-ក្រុម​នេះ នឹង​ចាកចេញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នៅ​យប់​ថ្ងៃ​ទី ០៧ ខែ​ធ្នូ នេះ​ភ្លាមៗ​តែម្ដង ក្រោយ​បញ្ចប់​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា ឬ​អង់គ្លេស​គេ​ហៅថា ‘CPL Football Award 2022’ ដើម្បី​ទៅ​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​ជាមួយ ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ០៩ ខែ​ដដែល​។

បញ្ជាក់​ថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិតនៅ​ពូល A ជាមួយ​ថៃ​, ហ្វីលីពីន​, ឥណ្ឌូណេស៊ី និង​ព្រុយ​ណេ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ១ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ២ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

Sokha Hotels

ព័ត៌មានពេញនិយម