កីឡា
ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលអាជីពជាអត្តពលិកជោគជ័យមិនត្រឹមតែនាំទៅរកភាពល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់យ៉ាងច្រើនទាំងក្នុងអាជីពនិងក្រៅឆាក។
ជាក់ស្ដែងតារាបាល់ទាត់ Messi ទទួលបានទ្រព្យសម្បត្តិចំនួន ១៣០ លានដុល្លារនៅចន្លោះខែឧសភា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២ ដោយវ៉ាដាច់ LeBron James, Cristiano Ronaldo និង Neymar ក្នុងបញ្ជីអ្នកមាន។ យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា Messi ទទួលបានចំណូលពីទីលានប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ៧៥ លានដុល្លារកាលពីឆ្នាំមុន ច្រើនជាងកីឡាករកីឡាផ្សេងទៀត។ ប្រាក់បៀវត្សរ៍របស់គាត់ក្នុងក្លឹប Paris Saint-Germain មានតម្លៃ ៣៥លានដុល្លារក្នុងមួយឆ្នាំ ដែលមានន័យថាគាត់រកបាន ៦៧៣,០០០ ដុល្លារក្នុងមួយសប្តាហ៍ ឬ ៩៦,០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ កីឡាករអាហ្សង់ទីនវ័យ ៣៥ ឆ្នាំរូបនេះ ក៏បានដាក់នូវតម្លៃចូលរួមចំនួន ២៦លានដុល្លារអាមេរិក នៅពេលដែលគាត់បានចុះហត្ថលេខាជាមួយក្រុមបារាំងកាលពីរដូវក្តៅមុន នេះបើយោងតាមការរាយការណ៍របស់ Evening Standard ។

ក្រៅពីប្រាក់ក្នុងទីលានរបស់ Messi ក៏ទទួលបានចំណូលផ្សេងទៀតចំនួន ៥៥ លានដុល្លារក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ នៅលើភាពជាដៃគូដែលមានទឹកប្រាក់ចំនួន ២០លានដុល្លារក្នុងមួយឆ្នាំជាមួយនឹងប្រព័ន្ធ cryptocurrency “fan token” platform Socios ផលប័ត្រគាំទ្ររបស់អត្តពលិករួមមានកិច្ចព្រមព្រៀងជាមួយ Adidas, Budweiser និង PepsiCo ។ កាលពីខែមិថុនា គាត់ក៏បានក្លាយជាទូតសុឆ្ទៈឲ្យម៉ាកសញ្ញាអត្តពលិកដំបូងគេរបស់ Hard Rock International។

ដោយឡែកសម្រាប់ទ្រព្យសម្បត្តិសុទ្ធ ៦០០លានដុល្លារមិនធម្មតានោះ ត្រូវបានប៉ាន់ប្រមាណដោយ Wealthy Gorilla ។ ទស្សនាវដ្ដី Forbes ក៏បានចុះផ្សាយថា Messi រកបាន ១.១៥ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលអាជីពរបស់គាត់នៅលើ និងក្រៅទីលាន ខណៈមានតែអត្តពលិកសកម្ម៣នាក់ប៉ុណ្ណោះ បច្ចុប្បន្នមានដូចជា LeBron James, Cristiano Ronaldo និង Tiger Woods ដែលរកបានច្រើនជាងនេះ។
ជាមួយគ្នាននោះ យោងតាម Goal ការប្រមូលរថយន្តដ៏គួរឲ្យចាប់អារម្មណ៍របស់ Messi រួមមាន Pagani Zonda Tricolore តម្លៃ ២ លានដុល្លារអាមេរិក រថយន្ត Ferrari F430 Spyder Dodge Charger SRT8 និង Maserati Gran Turismo ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានពាក្យចចាមអារ៉ាមថា បានទិញរថយន្តថ្លៃបំផុតមិនធ្លាប់មានគឺ Ferrari 335 Sport Spider Scaglietti ឆ្នាំ ១៩៥៧ ក្នុងតម្លៃ ៣៧ លានដុល្លារក្នុងឆ្នាំ ២០១៦។

ទន្ទឹមនោះតារាបាល់ទាត់រូបនេះ ក៏មានទ្រព្យសម្បត្តិដ៏អស្ចារ្យជាច្រើន ក្នុងនោះមានអចលនទ្រព្យដ៏ប្រណិតបំផុតរបស់ Messi គឺវិមានតម្លៃ ៧ លានដុល្លារនៅជាយក្រុង Barcelona ជាតំបន់គ្មានការហោះហើរផ្តាច់មុខនៃ Castelldefels ខណៈវារួមមានអាងហែលទឹក កន្លែងហាត់ប្រាណ រោងកុន និងស្ប៉ា ក៏ដូចជាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃភ្នំកាតាឡាន និងឆ្នេរក្បែរនោះ។ Messi ក៏មានទីលានបាល់ទាត់មួយដែលចូលចិត្តទាត់ជាមួយឆ្កែរបស់គាត់ឈ្មោះ Hulk ហើយក៏ជាម្ចាស់ “ផ្ទះអេកូ” ជុំវិញអាជីពរបស់គាត់ ផ្ទះមួយនៅស្រុកកំណើតរបស់គាត់នៅ Rosario ប្រទេសអាហ្សង់ទីន និងខុនដូប្រណីតនៅ Saint Isles Beach រដ្ឋ Florida ដែលគាត់បានចំណាយប្រាក់ ៧.៣លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ នេះបើយោងតាម ទៅ The Real Deal បានបញ្ជាក់។
ចាប់តាំងពីឆ្នាំ ២០១៧ Messi បានកាន់កាប់សណ្ឋាគារ MiM Hotels ដែលដំណើរការដោយ Majestic Hotel Group ដែលមានរមណីយដ្ឋាននៅ Ibiza, Majorca និង Barcelona ។ នៅឆ្នាំ ២០២១ ខ្សែសង្វាក់នេះបានបើករមណីយដ្ឋានរដូវរងាដំបូងរបស់ខ្លួននៅចំកណ្តាលនៃ Pyrenees ក្នុងជ្រលងភ្នំ Aran ។ សណ្ឋាគារលំដាប់ផ្កាយ ៤ មាន ១៤១ បន្ទប់ និងរួមបញ្ចូលទាំងស្ប៉ា អាងហែលទឹកក្នុងផ្ទះ កន្លែងហាត់ប្រាណ និងសេវាមគ្គុទ្ទេសក៍ភ្នំ។

ដើម្បីធ្វើដំណើរជុំវិញពិភពលោក Messi ជិះយន្តហោះឯកជនតម្លៃ ១៥លានដុល្លាររបស់គាត់ជានិច្ច។ យន្តហោះឯកជន Gulfstream V ឆ្នាំ ២០០៤ របស់ Messi រួមមានផ្ទះបាយ និងបន្ទប់ទឹកពីរ ហើយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៦នាក់។ យន្តហោះនេះមានលេខ ១០ ជាលេខអាវរបស់គាត់កាលនៅ Barcelona ហើយនៅលើកន្ទុយយន្តហោះ មានឈ្មោះប្រពន្ធរបស់គាត់ Antonella និងកូន ៗ។
នៅរដូវក្តៅនេះ Messi បានប្រារព្ធខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់គាត់ជាមួយគ្រួសារនៅឯ Ushuaia ដែលជាសណ្ឋាគារឆ្នេរមួយនៅ Ibiza ហើយអតីតមិត្តរួមក្រុមរបស់ក្លឹប Barcelona កីឡាករ Cesc Fabregas និង Luis Suarez និងភរិយាក៏បានចូលរួមផងដែរ។ យោងតាមកាសែត Miami Herald Messi បានជ្រើសរើសទៅសម្រាកនៅឆ្នេរនៃរដ្ឋ South Florida បន្ទាប់ពីឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២១ ។
តារាឆ្នើមរបស់ PSG បានជួលផ្ទះមួយជាន់ចំនួន ១០,០០០ ដុល្លារអាមេរិកក្នុងមួយយប់នៅ Key Biscayne ដែលមានបន្ទប់គេង៥ បន្ទប់ទឹក៥ កន្លែងហាត់ប្រាណ និងអាងហែលទឹកលើដំបូល។

ត្បិតថា Messi ចូលចិត្តចាយវាយថ្លៃៗនិងប្រណិតភាពក្ដី តែគាត់ក៏ជាម្ចាស់មូលនិធិ Lionel Messi ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្នុងភាពជាដៃគូជាមួយអង្គការ Unicef ជួយកុមារដែលងាយរងគ្រោះនៅជុំវិញពិភពលោក។ យោងតាមអង្គការ Unicef បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧ Messi បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដើម្បីជួយមូលនិធិសាងសង់ថ្នាក់រៀន ដល់កុមារកំព្រាក្នុងសង្គ្រាមចំនួន ១,៦០០ នាក់នៅក្នុងប្រទេសស៊ីរី ខណៈនៅឆ្នាំ ២០១៩ មូលនិធិបានបរិច្ចាគប្រាក់ចំនួន ២១៨,០០០ ដុល្លារអាមេរិក ដើម្បីផ្តល់អាហារនិងទឹកសម្រាប់ពលរដ្ឋនៅក្នុងប្រទេសកេនយ៉ាផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច