កីឡា
ប្រេស៊ីល ទទួលបានដំណឹងល្អ មុនប៉ះ កូរ៉េខាងត្បូង យប់នេះ
ក្រុមបាល់ទាត់សាំបា ប្រេស៊ីល បានទទួលដំណឹងល្អមួយ ដោយគ្រូបង្វឹក លោក Tite បញ្ជាក់ថា កីឡាករ Neymar អាចចូលលេងបានសម្រាប់ការប្រកួត World Cup វគ្គ ១៦ ក្រុមចុងក្រោយ ជាមួយកូរ៉េខាងត្បូងនៅយប់នេះ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បានខកខានការប្រកួតក្នុងពូលពីរលើកចុងក្រោយរបស់ប្រេស៊ីល បន្ទាប់ពីរងរបួស កជើងខាងស្តាំ ក្នុងជំនួបបើកឆាកជាមួយស៊ែប៊ី។
នៅពេលសាកសួរកាលពីថ្ងៃអាទិត្យថាតើ Neymar អាចចូលលេងវិញបានទេក្នុងការប្រកួតនេះ លោក Tite បានឆ្លើយថា “បាន! Neymar នឹងហ្វឹកហាត់នៅរសៀលថ្ងៃនេះ ហើយប្រសិនបើគាត់ហ្វឹកហាត់បានល្អ គាត់នឹងចូលលេង”។

តារាបាល់ទាត់របស់ក្លិប Paris St-Germain រូបនេះ ត្រូវបានប្តូរចេញនៅនាទីទី ៨០ ក្នុងការប្រកួតដែលប្រេស៊ីលយកឈ្នះ ស៊ែប៊ី ២-០ បន្ទាប់ពីការឈូសយកបាល់របស់កីឡាករ Nikola Milenkovic។
គួរបញ្ជាក់ថា ក្រៅពី Neymar, ខ្សែការពារ Danilo ក៏នឹងត្រលប់មកលេងឲ្យប្រេស៊ីលវិញបានដែរនៅយប់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup 2022

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ