Connect with us

កីឡា

ក្រូអាត​ និងប្រេស៊ីល​ ទម្លាក់​​ក្រុម​​អាស៊ី​​ឡើង​​វគ្គ​​៨​​ក្រុម​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ក្រូអាត​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២២ នៅ​​ប្រទេសកាតា​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​អាស៊ី ជប៉ុន ​ដោយ​​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី​ក្នុង​លទ្ធផល ១-៣ បន្ទាប់​ពី​ស្មើ​គ្នា ១-១ ក្នុង​ពេល​៩០​នាទី និង​ថែម​ម៉ផង​១៥​នាទី​ពីរ​ដង​​ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ប្រេស៊ីល​ដើម្បី​វីរបុរស Pele
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១​ ក្រូអាត​ធ្វើ​ការវាយ​សម្រុក​ខ្លាំង​តាំង​ពីដើម​វគ្គ​រហូត​ដល់​ជិត​ចុង​វគ្គ​ទី១ ប៉ុន្តែ​ជប៉ុន​បាន​ការពារ​យ៉ាង​ល្អ​និង​បង្កើត​ឱកាស​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់​តាម​រយៈ​ការវាយបក និងបញ្ជូន​បាល់​យ៉ាង​ល្អ​ៗ​ពី​ស្លាប​ខាង​ឆ្វេង។ នៅ​ចុង​វគ្គ​ទី១ ជប៉ុន​គ្រប់​គ្រង​បាល់​បាន​យ៉ាង​ល្អ និង​ទទួល​បាល់​ជ្រុង ហើយលើក​ចូល​ផ្តល់​ឲ្យ​ខ្សែប្រយុទ្ធ D. Maeda ទាត់​ចូល​ទីបាន​សម្រេច​ដើម្បី​នាំ​មុខ ១-០ នៅ​នាទី​៤៣។ យ៉ាង​ណា នៅ​វគ្គ​ទី​២ ក្រូអាត​តាម​ស្មើ ១-១ នៅ​នាទី៥៥ ដោយ​កីឡាករ Perisic ដែល​លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

Daizen Maeda ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ជប៉ុន​នាំ​មុខ

ចំណែក​ការ​ប្រកួត​ពាក់​កណ្តាល​រាត្រី ប្រេស៊ីល ទទួល​បាន​ជ័យជម្នះ​លើ​កូរ៉េ​ខាង​ត្បូង ដោយ​លទ្ធផល ៤-១ ដើម្បី​ឡើ​ងទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ៤​គ្រាប់​របស់​ប្រេស៊ីល​​រក​បាន​ត្រឹម​តែ​៣៦​នាទី​នៃ​វគ្គ​ទី១​គឺ​ដោយ​​កីឡាករវ័យ​ក្មេង Junior ១​គ្រាប់​, តារា​ឆ្នើម​ទើប​ជា​ពី​របួស Neymar ១​គ្រាប់, Richarlison ១​គ្រាប់ និង Paqueta ១​គ្រាប់។ ចំណែក​១​គ្រាប់​របស់​កូរ៉េ​ខាង​ត្បូងរក​បាន​ដោយ​កីឡាករ Paik នៅ​នាទី​៧៦។

ប្រេស៊ីល​អបអរគ្រាប់​បាល់

​រហូត​ដល់​ពេល​នេះ ក្រុម​មក​ពីតំបន់​អាស៊ី​ធ្លាក់​អស់​ហើយ​គឺ​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្ត្រាលី។

វគ្គ​៨​ក្រុម​ចុង​ក្រោយ​រកឃើញ​៦​ក្រុម​ហើយ​គឺ
-ហុល្លង់ vs អាហ្សង់ទីន
-ក្រូអាត vs ប្រេស៊ីល
-អង់គ្លេស vs បារាំង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម