Connect with us

កីឡា

Esports កម្ពុជា​​ប៉ះ​​ឥណ្ឌូនេស៊ី​ ថ្ងៃ​នេះ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ជើង​​ឯក​ពិភព​លោក

បានផុស

នៅ

ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា Impunity Cambodia នឹង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ម្ចាស់​​ផ្ទះ​ឥណ្ឌូនេស៊ី ថ្ងៃ​នេះ​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជើង​​ឯក​ពិភព​លោក World Esports Championship 2022 រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ (IESF) នៅ​កោះបាលី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២។

សម្រាប់​ពេល​វេលា​ប្រកួត​មិន​ទាន់​ច្បាស់​ទេ ដោយសារ​​ត្រូវ​រង់ចាំលទ្ធផល​នៃ​ការ​ប្រកួត​រវាង​ក្រុម​អាហ្សង់ទីន និង​ហ្វីលីពីន ហើយ​ក្នុង​ចំណោម​ក្រុម​ពីរ​នេះ​ត្រូវ​មាន​មួយ​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្រុមណាមីប៊ី ដោយ​លទ្ធផល ២-០ និង​បន្ត​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ដោយលទ្ធផល ២-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កម្រិត Upper Bracket Final ដោយ​មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ស្រាប់​ហើយ។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ ប្រសិន​បើ​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំងឥណ្ឌូនេស៊ី នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ប្រសិន​បើ​ចាញ់​ក៏​មិន​ទាន់​អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ។ ប្រសិន​បើ​ចាញ់ ក្រុម​កម្ពុជា​​នឹង​ធ្លាក់​មក​​កម្រិត​ Lower Bracket Final ដែល​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ដែល​ស្ថិត​នៅ​កម្រិត​ទៀត។

ចំពោះ​ក្រុម​ម៉ាឡេស៊ី ដែល​ប្រកួត​ចាញ់​កម្ពុជា​បាន​ធ្លាក់​មក​កម្រិត​ Lower Bracket Final ហើយ​បាន​ប្រកួត​ឈ្នះ​ក្រុម​វៀតណាម ដូច្នេះ​ក្រុម​ម៉ាឡេស៊ី ក៏​កំពុង​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ត្រៀម​ប្រកួត​ជា​មួយ​អាហ្សង់​ទីន ឬ​ហ្វីលីពីន។ ក្នុង​ចំណោម​ម៉ាឡេស៊ី អាហ្សង់ទីន និង​ហ្វីលីពីន ត្រូវ​មាន​មួយ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ជួប​ក្រុម​ចាញ់​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី។

សម្រាប់​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​​លោក​មាន​ក្រុម​ជម្រើស​ជាតិ​មក​ពី​​តំបន់​ទ្វីប​អាស៊ី អាហ្វ្រិក អាមេរិក និង​អឺរ៉ុប។ យ៉ាង​ណា​មិន​មាន​ក្រុម​ច្រើន​ចូល​រួម​ប្រកួត​ឡើយ គឺ​មាន​តែ​៨​ក្រុម​ប៉ុណ្ណោះចូល​រួម​ប្រកួត។

ចំពោះ​ប្រាក់​រង្វាន់​សរុប​ចំនួន​១​សែន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ចំណាត់​ថ្នាក់​ដូច​ខាង​ក្រោម៖

  • ជើង​ឯក៖ ៥​ម៉ឺន​ដុល្លារ
  • លេខ២៖ ៣​ម៉ឺន​ដុល្លារ
  • លេខ​៣៖ ២​ម៉ឺន​ដុល្លាត
  • ក្រុម​ចាប់​ពី​ចំណាត់​ថ្នាក់​លេខ​៤​ដល់​លេខ​៨​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែរ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម