កីឡា
ក្លិបរបស់អារ៉ាប៊ីសាអូឌីត បានដាក់សំណើប្រហែល ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ដល់ Ronaldo
ក្លិបរបស់លីគអារ៉ាប៊ីសាអូឌីត Al-Nassr បានដាក់សំណើដ៏ធំមួយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។ នេះបើយោងតាម BBC។

ក្លិបមួយចំនួនបានសម្ដែងការចាប់អារម្មណ៍លើ CR7 ដោយ Al-Nassr ផ្តល់ជូនដ៏ធំបំផុតប្រហែល ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ។
Ronaldo អាយុ ៣៧ ឆ្នាំ គឺជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គេនៅ Manchester United ត្រូវបានបញ្ចប់កាលពីខែមុន ក្រោយមានរឿងរ៉ាវដ៏ចម្រូងចម្រាសក្នុងកិច្ចសម្ភាសន៍មួយ។

នៅក្នុងបទសម្ភាសន៍ជាមួយ TalkTV គេក៏បាននិយាយថា បានបដិសេធកិច្ចព្រមព្រៀង ៣០៥ លានផោន ដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីតមួយនៅរដូវក្តៅ ដែលការផ្ទេរនេះនឹងធ្វើឲ្យគេក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។
វាត្រូវបានគេយល់ថា Ronaldo បានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ World Cup ជាមួយព័រទុយហ្គាល់ ហើយមិនមានបំណងធ្វើការសម្រេចចិត្តអំពីផែនការអនាគតរបស់ខ្លួនរហូតដល់ចប់ព្រឹត្តិការណ៍នេះនោះទេ។
ព័រទុយហ្គាល់ ត្រូវប៉ះជាមួយស្វីស ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃអង្គារ។ មុនការប្រកួត Ronaldo បានក្លាយជាបុរសដំបូងគេដែលស៊ុតបញ្ចូលទីនៅ World Cup ៥ ដង ខណៈគេបានទាត់បាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះតាមពូល ដែលជួយឲ្យក្រុមឈ្នះ ៣-២ ទល់នឹង ហ្គាណា។
ទោះបីជាគេជាកីឡាករគ្មានតម្លៃ (ដោយសារគ្មានក្លិប) ក៏ដោយ Ronaldo ក៏មិនត្រូវបានអនុញ្ញាតឲ្យចុះហត្ថលេខាសម្រាប់ក្លិបថ្មីរហូតដល់ថ្ងៃទី ០១ ខែមករា៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?