Connect with us

កីឡា

វិភាគ ព័រទុយហ្គាល់ ប៉ះ ស្វីស យប់​នេះ​អាច​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង

បានផុស

នៅ

ព័រទុយហ្គាល់ ត្រូវ​​​​ពង្រឹង​ស្មារតី​ឡើង​វិញ​​ពេល​ជួប​ប្រកួត​ជា​មួយ​ ស្វីស ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ឯកពិភព​លោក វេលា​ម៉ោង​២​យប់​នេះ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​កូរ៉េ​ខាង​ត្បូង​ ២-១ កាល​​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​វគ្គ​សន្សំ​ពិន្ទុ​​​៣​​លើក​គឺឈ្នះ​២​ និង​ចាញ់១ ព័រទុយហ្គាល់ មាន៦​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង​ពូល H ខណៈ ស្វីស ក៏​​មាន​៦​ពិន្ទុ​ដែរ ប៉ុន្តែ​ឈរ​លេខ២​ក្នុង​ពូល G បន្ទាប់​ពី​ឈ្នះ២ និង​ចាញ់១។

ព័ត៌មាន​ក្រុម

សម្ពាធ​​ពី​បរាជ័យចុង​ក្រោយ​​ លោក Fernando Santos ទំនង​ជា​​ផ្លាស់​ប្តូរ​សមាជិក​​ច្រើន​រូប​សម្រាប់​ការ​ប្រកួត​យប់​នេះ។ ខ្សែ​ការពារ​វ័យ​១៩​ឆ្នាំ Antonio Silva ត្រូវ​បាន​ដាក់​ឲ្យ​លេង​លើក​ដំបូង​ទល់​នឹង​កូរ៉េ​ខាង​ត្បូង​ដោយចាប់​ដៃ​ជា​មួយ​រៀម​ច្បង Pepe ដែល​មាន​អាយុ​ខុស​គ្នា​២០​ឆ្នាំ​អាច​នឹង​​មាន​ការ​ផ្លាស់​ប្តូរ ខណៈ​ Ruben Dias  បាន​វិល​ត្រឡប់​មកវិញ ហើយ​ Diogo Dalot បង្ហាញ​ខ្លួន​បាន​ល្អ​ក្នុង​ World Cup នេះ​ ដូច្នេះ​​ពួក​គេ​​នឹង​បង្ហាញ​ខ្លួន។

ប្រធាន​ក្រុម Cristiano Ronaldo ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ World Cup ឆ្នាំ​នេះ។ Andre Silva និង Gancelo Ramos ​​យប់​​នេះ​ប្រហែល​ជា​អាច​នៅ​កៅអីបម្រុង។ Nuno Mendes ត្រូវបានដកចេញពី​ការ​ប្រកួត​នៅសល់កាលពីសប្តាហ៍មុនដោយសាររបួស ខណៈ​ Danilo បន្ត​​អវត្តមានបន្ទាប់​ពី​​មាន​បញ្ហា​ឆ្អឹងជំនី  ហើយ​ Otavio ក៏​មិន​ទាន់​ច្បាស់​។

ចំណែក​ស្វីស​វិញ​រំពឹង​អ្នក​ចាំទី Yann Sommer ​អាច​វិល​ត្រឡប់​ចូល​ទី​លាន​វិញ បន្ទាប់​ពី​មាន​ជំងឺ​កាល​វគ្គ​សន្សំពិន្ទុ។ ភាគ​រយ​ច្រើន​​​កូន​ក្រុម​របស់​លោក Murat Yakin នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ឡើយ ខណៈ​ Granit Xhaka និង​ Remo Freuler ជាទំនុក​ចិត្ត​ក្នុង​តំបន់​បម្រើ​ដើម្បី​ជួយ​ដល់ខ្សែ​ប្រយុទ្ធ Breel Embolo។  Ruben Vargas និង​ Xherdan Shaqiri គាំទ្រ​តំបន់​ស្លាប ហើយ Christian Fassnacht និង Renato Steffen ក៏​ជា​ជម្រើស​ល្អ​ដែរ​យប់​នេះ។

៦​​ប្រកួត​ចុង​ក្រោយ

ព័រទុយហ្គាល់ ឈ្នះ​៤​ប្រកួត និង​ចាញ់​២​ប្រកួត ខណៈ​៣​ប្រកួត​ក្នុង World Cup ឆ្នាំ​នេះ​ឈ្នះ​២ប្រកួត និង​ចាញ់១​ប្រកួត។ ចំណែកស្វីស​ក៏​ឈ្នះ​៤ប្រកួត និង​ចាញ់​២ ហើយ​៣​ប្រកួត​ក្នុង World Cup  ក៏​​ឈ្នះ​២ប្រកួត និង​ចាញ់១​ប្រកួត​ដែរ។

ប្រវត្តិ​ជួប​គ្នា

ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​​​២៥​ដង​ក្នុង​ប្រវត្តិ​សាស្ត្រ​ ក្នុង​នោះ ព័រទុយហ្គាល់ ​ឈ្នះ​៩​ដង ស្វីស​​​ឈ្នះ​១១​ដង និង​ស្មើ​គ្នា​៥​ដង។ ក្រុម​ទាំង​ពីរ​ស៊ុត​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​៣៤​គ្រាប់​ដូច​គ្នា។

ជម្រើស​១១​នាក់​

  • ព័រទុយហ្គាល់ អាច​ប្រើ​ទម្រង់ ៤-៣-១-២ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង៖ អ្នក​ចាំទី Costa; Dalot, Pepe, Dias, Cancelo; B. Silva, Neves, Carvalho  Fernandes; Felix និង Ronaldo។
  • ស្វីស​ អាច​ប្រើ​ទម្រង់ ៤-២-៣-១ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង៖ អ្នក​ចាំទីរ Sommer; Widmer, Akanji, Schar, Rodriguez; Freuler, Xhaka; Shaqiri, Sow, Vargas; និង​ Embolo។

លទ្ធផល​អាច

ថ្វី​ត្បិត​ថា ព័រទុយហ្គាល់ មាន​ប្រវត្តិ​ចាញ់​ស្វីស​ច្រើន​ជាង​ក្នុង​ជំនួប​គ្នា​២៥​លើក ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ព័រទុយហ្គាល់​មាន​លទ្ធផល​ឈ្នះ​ច្រើន​ជាង។ ជា​ពិសេស​ព័រទុយហ្គាល់​មាន​កីឡាករ​ល្អ​ៗ​ច្រើន​លេង​នៅ​លីគ​កំពូល​ផ្សេង ដូច្នេះ​មាន​ប្រៀប​ជាង។ លទ្ធផល​អាច ព័រទុយហ្គាល់ ២-១ ស្វីស បន្ទាប់​ពី​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ៤២ នាទីutes មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានជាតិ២១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម