Connect with us

កីឡា

កូនប្រុសរបស់ Messi គប់ស្ករកៅស៊ូទៅកាន់អ្នកគាំទ្រក្នុងការប្រកួតរវាងអាហ្សង់ទីន ជាមួយ អូស្ត្រាលី

បានផុស

នៅ

អាហ្សង់ទីន ទទួល​បាន​ជ័យជម្នះ ២-១ និង​កក់​កៅអី​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ ដែល​ពួកគេ​នឹង​ប៉ះ​ហូឡង់ ក្រោយ​យក​ឈ្នះ​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ដែល​ក្រុម​របស់ Lionel Messi កំពុង​បង្ហាញ​ភាព​ខ្លាំង​នៅ​លើ​ទីលាន កូនប្រុស​របស់​គេ​ឈ្មោះ Mateo បាន​បង្ក​ភាព​គួរ​ឲ្យ​ខ្មាស​នៅ​ក្រៅ​ទីលាន។

Lionel មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​ត្រូវ​បាន​បង្ហាញ​ពី​ប្រតិកម្ម​របស់​ក្រុម​គ្រួសារ​មាន​វត្តមាន​នៅ​កីឡដ្ឋាន ក្រោយ​ទទួល​បាន​ជ័យជម្នះ​។ ប៉ុន្តែ​គេ​នឹង​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សកម្មភាព​មួយ​ចំនួន​ផ្សេងទៀត​របស់ Mateo ក្នុង​អំឡុង​ពេល​ការ​ប្រកួត​នោះ​ទេ។

Mateo អាយុ ៧ ឆ្នាំ បាន​បង្ហាញ​ពី​អាកប្បកិរិយា​មិន​សមរម្យ​របស់​គេ​ពី​ពេល​ថ្មីៗ ហើយ​បាន​ឃើញ​វា​កើតឡើង​ម្តង​ទៀត​នៅ​ឯ​កីឡដ្ឋាន Ahmad bin Ali នៅ​ពេល​គេ​គប់​ស្ករ​កៅស៊ូ​ដែល​ទំពា​ចូល​ក្នុង​ហ្វូង​អ្នកគាំទ្រ។

Antonella ភរិយា​របស់ Lionel មិន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់ Mateo ហើយ​បាន​ស្ដីបន្ទោស​គេ​ភ្លាមៗ។

Messi នឹង​ចូលរួម​ប្រកួត​នៅ​ពេល អា​ហ្ស​ង់​ទីន ប៉ះ​ហូ​ឡង់ ក្នុង​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​របស់​ពួកគេ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ ទី ០៩ ខែ​ធ្នូ៕

https://twitter.com/RivaderoMeel/status/1599203614676766720?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1599203614676766720%7Ctwgr%5Ec5653bf21b45d4eab71359cb2d3249b570df41b8%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.givemesport.com%2F88091629-mateo-messi-lionels-son-launched-gum-at-fans-in-argentina-v-australia

ប្រភព ៖ givemesport.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម