កីឡា
ក្រុមកម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី តែមិនទាន់អស់ឱកាសឡើងផ្តាច់ព្រ័ត្រ
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity បានចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៅហ្គេមទី១ ម្ចាស់ផ្ទះឥណ្ឌនេស៊ី រកបានពិន្ទុនាំមុខ ប៉ុន្តែក្រុម Impunity កម្ពុជាបានវាយបករហូតទទួលបានជ័យជម្នះ។ សម្រាប់ហ្គេមទី២ ក្រុមកម្ពុជាធ្វើមិនបានល្អទេដោយគ្រាន់តែចាប់ផ្តើមភ្លាមក្រុមឥណ្ឌូនេស៊ីវាយសម្រុក និងបិទជិតដោយប្រើពេលត្រឹមតែប្រមាណ៩នាទីប៉ុណ្ណោះដើម្បីយកឈ្នះក្រុមកម្ពុជាបានយ៉ាងលឿន។ ចំណែកហ្គេមទី៣ពិតជាស្វិតស្វាញខ្លាំងមែនទែនដោយនាំមុខគ្នាទៅវិញទៅមក ប៉ុន្តែទីបំផុតក្រុមឥណ្ឌូនេស៊ីជាអ្នកទទួលបានជ័យជម្នះដោយប្រើពេលរហូតដល់២២នាទី។
ចប់ការប្រកួតកម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-១ ប៉ុន្តែមិនទាន់អស់ឱកាសទៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវដណ្តើមមេដាយមាស និងប្រាក់រង្វាន់៥ម៉ឺនដុល្លារទេ។ ដូច្នេះឥណ្ឌូនេស៊ី ឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមកម្ពុជាធ្លាក់ចូលតំបន់ Lower Bracket Final ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មីជាមួយក្រុម ម៉ាឡេស៊ី ឬ ហ្វីលីពីន។
កាលវគ្គជម្រុះ ក្រុមកម្ពុជាបានយកឈ្នះក្រុមណាមីប៊ី ដោយលទ្ធផល ២-០ និងបន្តឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២-១។

សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប។ យ៉ាងណាមិនមានក្រុមច្រើនចូលរួមប្រកួតឡើយ គឺមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត។
ចំពោះប្រាក់រង្វាន់សរុបចំនួន១សែនដុល្លារអាមេរិកដែលត្រូវបានបែងចែកទៅតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
- ជើងឯក៖ ៥ម៉ឺនដុល្លារ
- លេខ២៖ ៣ម៉ឺនដុល្លារ
- លេខ៣៖ ២ម៉ឺនដុល្លាត
- ក្រុមចាប់ពីចំណាត់ថ្នាក់លេខ៤ដល់លេខ៨ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែរ។
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?