កីឡា
CAMSOC ត្រៀមលក្ខណៈមុនពេលមកដល់ ១០០ ថ្ងៃនៃស៊ីហ្គេម ២០២៣
គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ជាមួយគណៈកម្មការជំនាញនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេល១០០ថ្ងៃចូលមកដល់ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះមានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញក្រោមឱវាទរបស់ខ្លួនបានជ្រាបច្បាស់អំពីតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនផែនការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យមានដំណើរការដោយរលូន មុនពេលមកដល់ ១០០ថ្ងៃ នាថ្ងៃទី២៥ ខែមករា ខាងមុខ។
ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់លើ២ចំណុចយ៉ាងដូច្នេះថា «ទី១.យកចិត្តទុកដាល់លើកិច្ចការរដ្ឋបាល និងការទទួលខុសត្រូវលើធនធានមនុស្ស ដោយត្រៀមប្រមូលផ្តុំធ្វើការ នៅមជ្ឈមណ្ឌលប្រតិបត្តិការរួម។ ចំពោះចំណុចទី២ គឺការត្រួតពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ហើយអ្វីដែលមិនទាន់បានបំពេញនឹងត្រូវជំរុញបំពេញបន្ថែមលើកិច្ចការទាំងនោះឲ្យបានទាន់ពេលវេលា និងឲ្យបានរួចរាល់ មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»។
«ក្នុងរយៈពេលសល់នេះ យើងត្រូវតែសក្តានុពលអំពីការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជ្រាបការផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបណ្តាប្រទេសនានានៃអាស៊ាន ដែលត្រៀមមកចូលរួមប្រកកួតប្រជែងមេដាយ នាស៊ីហ្គេម ២០២៣។ ក្នុងអំឡុងរយៈពេលសល់១០០ថ្ងៃ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ជាមួយនឹងកម្មវិធីប្រារព្ធពិធី១០០ថ្ងៃ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៃ១១ប្រទេសក្នុងអាស៊ាន»។ ឯកឧត្តមបានបញ្ជាក់បន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា អំឡុងពេលត្រៀមមុន១០០ថ្ងៃនេះ នឹងត្រៀមការផ្សព្វផ្សាយបន្ថែម ការរៀបចំតុបតែង ការរៀបចំសន្និសុខសណ្តាប់ធ្នាប់ ពិធីការផ្សេងៗទៀត ដោយយើងនឹងបង្ហាញជូនមុនពេលដ៏មានសារៈសំខាន់នេះ។ «អ្វីជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺយើងបានបញ្ជ្រាបនូវព័ត៌មានជាក់ច្បាស់ របៀបរបបនៃការងារផ្ទៃក្នុងជូនដល់គណៈកម្មការជំនាញទាំងអស់រួចរាល់អស់ហើយ។ ចាប់ពីពេលនេះតទៅ គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងលះបង់ពេលវេលា និងសម្រួចលើផែនការងារឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមួយនេះទទួលបានជោគជ័យ»៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង