Connect with us

កីឡា

ក្រុម​កម្ពុជា Impunity ប៉ះ​ហ្វីលីពីន​​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ជើង​​ឯក​​ពិភព​​លោក

បានផុស

នៅ

ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា Impunity KH ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​សា​ជា​ថ្មី​​នៃ​​ព្រឹត្តិការណ៍​​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជើង​​ឯក​ពិភព​លោក World Esports Championship 2022 រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ (IESF) នៅ​កោះបាលី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កម្ពុជា​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ​ បន្ទាប់​ពី​ចាញ់​ម្ចាស់​ឥណ្ឌូនេស៊ី​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ១-២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កម្រិត​​ Upper Bracket Final ប៉ុន្តែ​មិនទាន់​អស់​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឡើយ ដោយ​បាន​​ធ្លាក់​​ទៅ​កម្រិត​​ Lower Bracket Final ដើម្បី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​ថ្មី​។

ផ្អែកតាម​លទ្ធផលក្នុង​កម្រិត​ Lower Bracket Final គឺ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ប៉ះ​​ក្រុម​កម្ពុជា។ ប្រសិន​បើ​កម្ពុជា​ឈ្នះ​នឹង​ឡើង​ទៅ​ជួប​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី​ជា​ថ្មី ប៉ុន្តែ​បើ​ចាញ់​គឺ​ចប់​ភារកិច្ច​ត្រឹម​នេះ​​ជា​មួយ​នឹង​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ​អាមេរិក។

៣​ប្រកួត​កន្លង​មក ​ក្រុម Impunity កម្ពុជា​​បាន​យក​ឈ្នះ ណាមីប៊ី ២-០ និង​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ២-១ ប៉ុន្តែ​ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ១-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ចំណែក​ ក្រុម​ហ្វីលីពីន ប្រកួត​ទី១​បាន​ចាញ់​ឥណ្ឌូនេស៊ី ២-០ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​​មក​ Lower Bracket Final ​​ជា​កម្រិត​ពួក​គេ​ធ្វើ​បាន​ល្អ​គឺ​ឈ្នះ​ស្លូវ៉ានៀ ២-០, ​ឈ្នះ​អាហ្សង់ទីន ២-០ និង​ឈ្នះ​ម៉ាឡេស៊ី ២-០ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​កម្ពុជា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​​លោក​មាន​ក្រុម​ជម្រើស​ជាតិ​មក​ពី​​តំបន់​ទ្វីប​អាស៊ី អាហ្វ្រិក អាមេរិក និង​អឺរ៉ុប ប៉ុន្តែ​មាន​តែ​៨​ក្រុម​ប៉ុណ្ណោះចូល​រួម​ប្រកួត។

ចំពោះ​ប្រាក់​រង្វាន់​សរុប​ចំនួន​១​សែន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ចំណាត់​ថ្នាក់​ដូច​ខាង​ក្រោម៖

  • ជើង​ឯក៖ ៥​ម៉ឺន​ដុល្លារ
  • លេខ២៖ ៣​ម៉ឺន​ដុល្លារ
  • លេខ​៣៖ ២​ម៉ឺន​ដុល្លាត
  • ក្រុម​ចាប់​ពី​ចំណាត់​ថ្នាក់​លេខ​៤​ដល់​លេខ​៨​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែរ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម