Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រម៉ារ៉ុក ប៉ះទង្គិចជាមួយប៉ូលិស ទូទាំងទ្វីបអឺរ៉ុប ក្រោយក្រុមរបស់ខ្លួន ឈ្នះ អេស្ប៉ាញ

បានផុស

នៅ

អ្នកគាំទ្រម៉ារ៉ុក បានប្រមូលផ្តុំគ្នាតាមដងផ្លូវពាសពេញទ្វីបអឺរ៉ុប បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ បានទម្លាក់អេស្ប៉ាញចេញពីការប្រកួត World Cup នៅប្រទេសកាតា ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-០ នៅ៩០នាទី ហើយការបន្ថែមម៉ោង១៥នាទី២ដង នៅតែរក្សាលទ្ធផល ០-០ដដែល។ ប៉ុន្តែ ម៉ារ៉ុក បានយកឈ្នះ អេស្ប៉ាញ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។

អ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីការទទួលជ័យជម្នះនេះ ហើយក្រោយមក មានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅទីក្រុង Brussels និង Granada ព្រមទាំងនៅទីក្រុងផ្សេងទៀត។

វត្តមាន​ប៉ូលិស​យ៉ាងច្រើន​ ក៏​ត្រូវ​បាន​គេប្រទះ​ឃើញផងដែរ​នៅ​កណ្តាលទី​ក្រុង​ប៉ារីស។

ម៉ារ៉ុក គឺជាក្រុមតែមួយគត់មកពីខាងក្រៅទ្វីបអឺរ៉ុប ឬអាមេរិកខាងត្បូង ដែលអាចឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ឆ្នាំ២០២២។ ហើយម៉ារ៉ុក គឺជាប្រទេសអារ៉ាប់ និងអាហ្វ្រិកតែមួយគត់ ដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកគឺ Mohammed ទី៦ បានសរសើរក្រុមជម្រើសជាតិ និងផ្ញើព្រះរាជសារអបអរសាទរដល់កីឡាករ ក្រុមបច្ចេកទេស និងបុគ្គលិក ដែលមានចំណែកក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ។

ព្រះអង្គមានបន្ទូលថា កីឡាករតំណាងឲ្យក្តីសង្ឃឹមនិងក្តីស្រមៃរបស់ជនជាតិម៉ារ៉ុកនៅម៉ារ៉ុក កាតានិងទូទាំងពិភពលោក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៤ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម