Connect with us

កីឡា

ចម្លើយឆ្លើយតបរបស់ Ronaldo អំពីការផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត

បានផុស

នៅ

Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និយាយ​ថា គេ​មិន​ទាន់​បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ​ក្លិប Al Nassr ដែល​ជា​ក្លិប​នៅ​អារ៉ាប៊ីសាអូឌីត ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo បាន​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់ពី​គេ និង​ក្លិប Manchester United បាន​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​ដោយ​ការ​យល់ព្រម​គ្នា​ទៅវិញទៅមក។

យ៉ាងណាមិញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Ronaldo ត្រូវ​បាន​រាយការណ៍​ថា មាន​ទំនាក់ទំនង​ជាមួយ ក្លិប Al Nasser ហើយ​វា​ត្រូវ​បាន​គេ​និយាយ​ទៀត​ថា ក្រុម​នៅ​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ដាក់​សំណើ​ប្រាក់ខែ​តម្លៃ​ជិត ១០០ លាន​អឺរ៉ូ។

កាសែត​អេ​ស្ប៉ា​ញ Marca ថែមទាំង​រាយការណ៍​ថា Ronaldo បាន​ទទួលយក​សំណើ​ពី Al Nasser ហើយ​ជិត​ចុះ​កុងត្រា​ហើយ។ បន្ទាប់ពី​ការ​ប្រកួត World Cup 2022 វគ្គ ១៦ ក្រុម​ចុងក្រោយ ព័រ​ទុយ​ហ្គា​ល់ បាន​យក​ឈ្នះ ស្វីស ៦-១ មាន​អ្នកសារព័ត៌មាន​បាន​សួរ Ronaldo អំពី​រឿង​នេះ ហើយ​កីឡាករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ បាន​ឆ្លើយ​ថា “ទេ វា​មិនមែន​ជា​រឿង​ពិត វា​មិន​ពិត​ទេ”។

អ្នកកាសែត​ដែល​ល្បី​ដឹង​ព័ត៌មាន​មុន លោក Fabrizio Romano ក៏បាន​និយាយ​ផង​ដែរ​ថា ការ​ពិភាក្សា​រវាង Ronaldo និង Al Nasser មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ។ គេ​ជឿ​ថា Ronaldo ចង់​ផ្ដោត​លើ​សមរភូមិ World Cup 2022 ជាមុន​សិន៕

ប្រភព ៖ en.as.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម