Connect with us

កីឡា

កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង៣​រូប ​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​នៃ​លី​គ​រដូវ​កាល ២០២២

បានផុស

នៅ

​កីឡាករ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ៣​រូប ត្រូវបាន​ជ្រើសរើស​ចូលក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល ២០២២ នៃ​លី​គ​កំពូល​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ទាំង ៣​នាក់​នោះ​រួមមាន កីឡាករ​ខ្សែការពារ សារ៉េត គ្រី​យ៉ា​, ខ្សែបម្រើ Mizanu Hikaru និង​ខ្សែប្រយុទ្ធ Marcus Haber ដែល​ស្ថិត​ក្នុងចំណោម​កីឡាករ​ដទៃ​ទៀត​ដូចជា អ្នកចាំទី សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​), ខ្សែការពារ ឆេង ម៉េង (​វិសាខា​), ខ្សែបម្រើ ម៉ា​ត នូ​រុណ (​បឹងកេត​), ខ្សែបម្រើ Andres Nieto (​ភ្នំពេញ​ក្រោ​ន​), ខ្សែបម្រើ​ស្លាប សៀង ច​ន្ធា (​បឹងកេត​), ខ្សែបម្រើ​ស្លា សារ ទី (​វិសាខា​), ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​)​។

ដោយឡែក Marcus Haber ក៏បាន​ឈ្នះ​ពានរង្វាន់ ២​ផ្សេងទៀត ដ៏​មាន​សារៈសំខាន់​ផងដែរ នោះ​គឺ​ពាន​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ (២៥​គ្រាប់​) និង​ពាន​កីឡាករ​ឆ្នើម​ជាងគេ​ប្រចាំ​រដូវ​កាល ផងដែរ​។

គួរ​បញ្ជាក់​ថា គោលបំណង​សំខាន់​នៃ​ការបង្កើត​កម្មវិធី​ប្រគល់ ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​ឆ្នាំ​២០២២ នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​គុណ​តម្លៃ​ប្រជាប្រិយភាព និង​ការគោរព​ស្រឡាញ់ ចំពោះ​កីឡាករ គ្រូបង្វឹក ក្លិប​បាល់ទាត់ មន្ត្រី​ដឹកនាំ​ការប្រកួត និង​ម្ចាស់​ឧបត្ថម្ភ ក៏ដូចជា​ការបំពាក់​មេ​ដាយ និង​ប្រគល់ជូន​នូវ​ពានរង្វាន់​ដល់​មន្ត្រី និង​កីឡាករ​ដែល​ទទួលបាន​ពានរង្វាន់​ឯកត្តជន​ផងដែរ៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម