កីឡា
ប្រធានក្លិប PSG ថា មិនអាចទៅរួចទេក្នុងការបន្ថែម CR7 ខណៈក្រុមមាន Messi, Mbappe និង Neymar រួចទៅហើយ
ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយថា ពួកគេមិនមានកន្លែងសម្រាប់ Cristiano Ronaldo ក្នុងតំបន់ប្រយុទ្ធរបស់ពួកគេទេ។

Ronaldo គឺជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់ពីត្រូវបានដោះលែងដោយក្លិប Manchester United ក្រោយកើតមានបទសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ដ៏ផ្ទុះរបស់គេជាមួយ លោក Piers Morgan ដោយដំបូងឡើយបានជំរុញឲ្យចាកចេញពី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានផ្តល់ជូនគេទៅក្លិបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប ដោយមិនមានការល្បួងឲ្យដាក់សំណើសម្រាប់កីឡាករវ័យ ៣៧ ឆ្នាំរូបនេះឡើយ។

របាយការណ៍ជាច្រើនបានបង្ហាញថា កីឡាករអន្តរជាតិព័រទុយហ្គាល់ បានយល់ព្រមចូលរួមជាមួយក្រុមអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលដែលមានតម្លៃ ៤៣២ លានផោន។
ប៉ុន្តែនិយាយបន្ទាប់ពីព័រទុយហ្គាល់លត់ស្វីស ៦-១ ក្នុងការប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ នៅ World Cup នោះ Ronaldo បានទទូចយ៉ាងខ្លីថា វាមិនមានការពិតចំពោះរបាយការណ៍នោះទេ។
Ronaldo ត្រូវបានគេគិតថា នឹងបន្តនៅអឺរ៉ុបជាមួយនឹង Al Khelaifi ត្រូវបានសាកសួរលើចំណាប់អារម្មណ៍ពី PSG នៅក្នុងបទសម្ភាសន៍ជាមួយ Sky។
ប៉ុន្តែជាមួយនឹង Lionel Messi, Kylian Mbappe និង Neymar បាននិងកំពុងធ្វើព្យុះភ្លៀងក្នុងតំបន់ប្រយុទ្ធដ៏គួរឲ្យភ័យខ្លាចរួចហើយ លោកបានច្រានចោលនូវលទ្ធភាពដែលអតីតតារា Real Madrid ធ្វើការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងប៉ារីស។
“កីឡាករទាំង ៣ ដែលពួកយើងមាន (Messi, Neymar និង Mbappe) វាពិបាកណាស់ ប៉ុន្តែខ្ញុំសូមជូនពរគាត់ឲ្យល្អបំផុត។ គាត់ពិតជាអស្ចារ្យ ហើយគាត់នៅតែជាកីឡាករដ៏អស្ចារ្យម្នាក់”។ សម្ដីរបស់ លោក Nasser Al-Khelaifi។
ការផ្តោតអារម្មណ៍ភ្លាមៗរបស់ Ronaldo គឺការដណ្តើមបានកៅអីមួយក្នុងជម្រើស ១១ នាក់ដំបូង សម្រាប់ក្រុមព័រទុយហ្គាល់ បន្ទាប់ពីត្រូវបានទម្លាក់ទៅលេងជាកីឡាករបម្រុងក្នុងជ័យជម្នះកាលពីថ្ងៃអង្គារ លើក្រុមជម្រើសជាតិស្វីស៕
ប្រភព ៖ metro.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ