កីឡា
លោក សៅ សុខា ៖ គោលដៅអភិវឌ្ឍន៍ចម្បង នៃវិស័យកីឡាបាល់ទាត់ មិនមែនដើម្បីតែលទ្ធផលមួយមុខទេ
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានសង្កត់ធ្ងន់ថា គោលដៅអភិវឌ្ឍន៍ចម្បង នៃវិស័យកីឡាគ្រប់ប្រភេទ ជាពិសេសកីឡាបាល់ទាត់គឺមិនមែនដើម្បីតែលទ្ធផលមួយមុខប៉ុណ្ណោះទេ។ នេះបើតាមការបញ្ជាក់របស់លោកកាលពីល្ងាចថ្ងៃទី ០៧ ខែធ្នូ ម្សិលមិញ ក្នុងកម្មវិធី CPL Football Award។
លោកបានមានប្រសាសន៍ថា «មិនខុសពីបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក បាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាប្រភេទកីឡាដែលបងប្អូនចូលចិត្ត និងពេញនិយមក្នុងការលេងកីឡា ទស្សនាកីឡា ពីគ្រប់ស្រទាប់មហាជន គ្រប់វ័យនៅក្នុងសង្គមកម្ពុជា»។
«ពិតមែនហើយគោលដៅអភិវឌ្ឍន៍ចម្បង នៃវិស័យកីឡាគ្រប់ប្រភេទ ជាពិសេសកីឡាបាល់ទាត់គឺមិនមែនដើម្បីតែលទ្ធផល នៃការប្រកួតតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ផ្នែកសុខុមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ -ល-»។ លោកបានសង្កត់ធ្ងន់។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បញ្ជាក់ជូនពីការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ ២០២៣ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវឌ្ឍនភាពគ្រប់វិស័យ នៃព្រះរាជាណាចក្រកម្ពុជា ដូចជាស្ថិរភាពខាងនយោបាយ កម្ពុជាមានសន្តិភាព និងសន្តិសុខសង្គមល្អ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ កីឡា។
គួរបញ្ជាក់ថា គោលបំណងសំខាន់ នៃការបង្កើតកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ ២០២២ នេះ ធ្វើឡើងដើម្បីផ្តល់គុណតម្លៃប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និងម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក