Connect with us

កីឡា

ក្រុមសៀមរាប ឈ្នះខាងកំពង់ចាម នៅពាន Slamball ដូចការរំពឹងទុក

បានផុស

នៅ

តំណាង​ក្រុម​បាល់ទះ ដំរី​សៀមរាប ថា ការ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ មាន់ជល់​កំពង់ចាម ២-០ (សិត) នេះ​គឺ​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​មុន​ប្រកួត​អីចឹង ដោយសារ​តែ​ក្រុម​ដៃគូ​ប្រកួត​នៅ​ស្ទើរ​ច្រើន​ចំណុច​កាលពី​ម្សិលមិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ គង់ សុបាន បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា ក្រុម​ម្ចាស់​ផ្ទះ មាន់ជល់​កំពង់ចាម គឺ​នៅ​ស្ទើរ​ច្រើន​ដូច​ជា ការ​ចាប់​សេវា ការ​ធ្វើ​រនាំង​(បាំង) និង​ការ​ម៉ាត់​ផ្ដាច់​ជា​ដើម។ ហេតុ​នេះ​ហើយ ទើប​ក្រុម​ខ្លួន​អាច​ឈ្នះ​ដាច់ ២-០ (សិត) នេះ​តែម្ដង។

កីឡាករ​កាន់​តួនាទី​ជា​អ្នក​លើក​បាល់​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុម​ដែល​ខ្លួន​គិត​ថា​ជា​ឧបសគ្គ​នៅ​ប្រកួត​ក្រោយៗ​ទៀត​នោះ​គឺ​មាន ខាង​ព្រៃវែង ខាង​ភ្នំពេញ និង​កំពង់ស្ពឺ ព្រោះ​តែ​ក្រុម​មួយៗ​មាន​សុទ្ធតែ​កីឡាករ​ឆ្នើមៗ និង​លេង​ល្អ។

ចំណែក​កីឡាករ​ចិត្ត​ត្រជាក់ រស់ ហាន់វ៉ា ក៏​សរសើរ​ថា កម្មវិធី​បាល់ទះ​ Slamball​ នេះ​គឺ​រៀបចំ​បាន​ល្អ និង​ប្លែក​ដូច​ជា​បាន​ចុះ​ទៅ​ប្រកួត​ដល់​បណ្ដា​ខេត្ត​ផ្សេងៗ នាំ​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ផ្ទាល់​ ឃើញ​កីឡាករ​ដែល​ខ្លួន​បាន​ស្រឡាញ់​គាំទ្រ​ទៀត​ផង។ មួយ​វិញ​ទៀត ការ​ប្រកួត​នេះ​បែប​ស្តង់ដារ លេង​មិន​ជាប់​ដៃ ដែល​ជា​គំរូ​ល្អ​មួយ​ដល់​អ្នក​ជំនាន់​ក្រោយ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ចង់​ហាត់​ជា​អាជីព ក្រៅពី​នេះ​ក៏​ជា​ការ​កម្សាន្ត​មួយ​ដល់​ប្រជាជន​តាម​ខេត្ត​បាន​ទស្សនា។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​បាល់ទះ​ Anchor Slamball ​នេះ នឹង​មាន​ក្រុម​ចូលរួម​ទាំងអស់ ៨ ក្រុម ក្នុង​នោះ ៧ ក្រុម នៅ​តាម​បណ្ដា​ខេត្ត និង ១ ក្រុម ក្នុង​រាជធានី​ភ្នំពេញ។ ដោយ​ក្រុម​ទាំង ៨ នេះ មាន​ឈ្មោះ ​ភ្នំពេញ​ត្រី​ឆ្លាំង ​គោ​ព្រៃ​កណ្ដាល ខ្លា​ពពក​បាត់​ដំបង ដំរី​សៀមរាប ពង្រួល​កំពង់​ស្ពឺ ត្រី​ឆ្លាម​កំពត នាគ​ព្រៃ​វែង និង​មាន់​ជល់​កំពង់ចាម។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ត​ទៅ រហូត​ដល់​ខែ​មករា ឆ្នាំ ២០២៣ ទើប​រក​ឃើញ​ជើងឯក អម​ជាមួយ​ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម