Connect with us

កីឡា

ប៉ះ​​កម្ពុជា​ស្អែក​ គ្រូ​​ម៉ាឡេស៊ី​​ថា​ ត្រូវ​​តែ​​លេង​​ស្ទីល Harimau​ Malaya​

បានផុស

នៅ

វេលា​ម៉ោង​៨​យប់​ស្អែក ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​នឹង​បើក​ទ្វារ​កីឡដ្ឋានជាតិ National Stadium ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ត្រៀម​ព្រឹត្តិការណ៍​ AFF Cup ឆ្នាំ​២០២២ ដែល​នឹង​ចាប់​​ផ្តើម​នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ លោក​ Kim Pan Gon គ្រូ​បង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​និយាយ​ថា ការ​ប្រកួត​ជា​មួយកម្ពុជា និង​ម៉ាឌីវ​ពិត​ជា​សំខាន់​សម្រាប់​ការ​ជ្រើស​រើស​កីឡាករ​ដែល​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ប្រកួត AFF Cup។

លោក​ Kim Pan Gon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​និយាយ​ថា ៖«​យើង​ចង់​ឲ្យ​ក្រុម​​ជម្រើសជាតិ​ម៉ាឡេស៊ី​​អនុវត្ត​តាម​ទស្សនវិជ្ជា និង​របៀប​លេង​របស់​ក្រុម​គឺ​រក្សា​ទម្រង់​លេង​ Harimau Malaya (ខ្លា​ម៉ាឡេស៊ី) មិន​ថានរណា​លេង​ទេ។ យើង​បាន​ផ្តល់​របៀប​លេង​​ជា​ច្រើន​ដល់​កីឡាករ​ក្មេង​ៗ​ ដូច្នេះ​ពួក​គេ​ប្រហែល​ជាស្មុគ​ស្មាញ​ផ្លូវ​ចិត្ត​​ខ្លះ​​ចំពោះ​របៀប​លេង​ទាំង​នោះ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក Kim Pan Gon បាន​សន្យា​​ថា អ្នក​គាំទ្រ​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​​ពិសេស​ៗ​​ពី​សមាជិក​ថ្មី​ៗ​ដែល​ទើប​ជ្រើស​រើស​​ត្រៀម​ប្រកួតជា​មួយ​ ​កម្ពុជា បើ​ប្រៀប​ធៀប​នឹង​ការ​ជ្រើស​រើស​កាល​ប្រកួត​ជម្រុះ Asian Cup កាល​ពី​ខែ​មិថុនា និង​ពានស្តេច​ថៃ (King’s Cup) កាល​ពី​ខែ​កញ្ញា។

ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ស្ថិត​នៅចំណាត់​ថ្នាក់ ១៤៦ ក្នុង​តារាង FIFA Ranking ប្រៀប​ធៀប​នឹង​កម្ពុជា​ចំណាត់​ថ្នាក់​លេខ​១៧៧។

ម៉ាឡេស៊ី​ស្ថិត​នៅ​ពូល B ជា​មួយ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និង​ឡាវ។ ប្រកួត​ដំបូង​ប៉ះមីយ៉ាន់ម៉ា ថ្ងៃ​ទី​២១ ធ្នូ, ប៉ះ​ឡាវ​ថ្ងៃ​ទី​២៤ ធ្នូ និង​បន្ត​ប៉ះ​វៀតណាម​ថ្ងៃ​ទី​២៧ ធ្នូ មុន​ពេលប៉ះ​សិង្ហបុរី ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣។ ចំណែក​កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ព្រុយណេ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក រ៉េន រតនៈ៖ យើងមិនអាចឱ្យពាក្យ«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

ឈៀងម៉ៃ
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃនឹងជួយ​ចំណាយទេសចរ ​ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកនៅរដូវទាប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម