Connect with us

កីឡា

កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​សល់​ពី​ជម្រុះ​ដំណាក់កាល​ទី​៤ ត្រៀម​ទៅ​ប្រកួត​ជើងឯក​ប្រចាំ​ទ្វីប​

បានផុស

នៅ

​ភាគី​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោម​អាយុ​១៩​ឆ្នាំ (U19) ដែល​សល់​ពី​ការ​ជម្រុះ​ក្នុងដំណាក់កាល​ទី​៤ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ប្រចាំ​ទ្វីប AFC U-19 Championship 2020​ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) សម្រេច​លើក​ពេល​ប្រកួត​ទៅ​ខែមីនា ឆ្នាំ​២០២១​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ ដែល​នៅសល់​ឈ្មោះ ៣៤​នាក់​ចុងក្រោយ មុន​បន្ត​ជម្រុះ​យក​តែ​២៣​នាក់​ប៉ុណ្ណោះ​ ដើម្បី​ឡើយ​យន្តហោះ​ទៅកាន់​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​។ កីឡាករ​ទាំង​៣៤​រូបនោះ​ មាន ក​យ សា​លីម​, ទូត សារ៉ូ​ត​, រ៉េត លី​ហេង​, រី លាភ​ផេង​, ធី លៀង​, អ៊ា​ន ពិសី​, ជូ ស៊ី​នទី​, ជា សុខ​ម៉េង​, តាំង ប៊ុនឆៃ​, ហេង សុវណ្ណ​បញ្ញា​, សៅ វ៉ៃ​ហ្វី​, ថា ច័ន្ទ​ឬ​ទ្ធី​, លឹម អា​រុណ​រ៉េ​យ​មិន​, សឿត ណា​វ៉ា​, ជុង មករា​, លី ម៉ា​ឯល​, សៀង ច​ន្ធា​, ស្រ៊ី ពិ​សិទ្ធ​,​ញឹម លី​ហួរ​, វុ​ធ តុលា​, អាត អូន​តូច​, ចាន់ សា​រ៉ា​ពេជ្រ​, គង់ ភ័​ត្រា​, ស រតនា​, វឿន វ៉ា​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, សៀន សុ​ភ័​ត្រា​, សារ ទី​, លឹម ពិសុទ្ធ​, រស់ ដា​រ៉ា​ពេជ្រ​, ឆាន់ ប៊ុន​មី​, មិន រតនៈ​, ចាន់ សុភា និង​កែវ ឧ​ត្ត​ម​។​

​តាម​គម្រោងការ​ប្រកួត​នេះ ​គ្រោង​រៀបចំឡើង​ពីថ្ងៃ​ទី១៤ ដល់​ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ទើប AFC សម្រេច​លើក​ទៅ​រៀបចំ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ក្នុង​ទីក្រុង​Tashkent,Olmaliq,Namangan នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​។ ក្រុមយុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន​, អ៊ីរ៉ង់ និង ឥណ្ឌូណេស៊ី​។​ ក្រៅតែពី​ពូ​ល​របស់​កម្ពុជា ពូ​ល​ដទៃ​ទៀត​មាន​ដូច​ជា ពូ​ល B មាន កូរ៉េខាងត្បូង​, ជប៉ុន​, អ៊ីរ៉ាក់ និង​បា​រ៉ែ​ន ពូ​ល C អារ៉ាប​ប៊ីត​សាវ​ឌី​ត​, អូស្ត្រាលី​, វៀតណាម និង​ឡាវ និង​ពូ​ល D កាតា​, តាជី​គី​ស្ថាន​, ម៉ាឡេស៊ី និង​យេ​ម៉ែន​។​

​លោក Gyotoku Koji គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ធ្លាប់បាន​លើកឡើងថា​៖«​កម្ពុជា អាច​ជួប​ការ​លំបាក​ច្រើន ព្រោះ​កម្ពុជា ស្ថិតនៅ​កម្រិត​ក្រោម​គេ​ក្នុង​ពូ​ល ម្យ៉ាង​កម្ពុជា មិន​ធ្លាប់មាន​បទពិសោធន៍​ចូលរួម​ពីមុន ដែលជា​រឿង​ដ៏​ពិបាក​សម្រាប់​ក្រុម ​ក្នុង​ការ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី អ៊ូ​បេ​គី​ស្ថាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២ នៅ​អាស៊ី​ គឺ​ក្រុម U19 អ៊ីរ៉ង់ ដែល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង និង​មាន​អនុភាព​ជាង​យើង​»​។ ម្យ៉ាង​លោក​ក៏មាន​ការបារម្ភ​ខ្លាំង ចំពោះ​កីឡាករ​ក្រោយ​សម្រាក​រយៈពេល​យូរ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដូចជា​កម្លាំង និង​ស្មារតី​របស់​កីឡាករ​ម្នាក់ៗ​ដែល​ងាយ​នឹង​ជួប​បញ្ហា ប្រសិនបើ​ការ​ប្រមូលផ្ដុំ​មិនបាន​ល្អ​។​

​សូមបញ្ជាក់ថា​ នេះ​គឺ​កៅអី​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ជា​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​ចុងក្រោយ សម្រាប់ U-19 កម្ពុជា ខណៈ​ការ​បង្ហាញខ្លួន​៣​ដង​កន្លងមក​គឺ​នៅ​ឆ្នាំ​១៩៦៣, លើក​ទី​២ នៅ​ឆ្នាំ​១៩៧២ និង​លើក​ទី​៣ នៅ​ឆ្នាំ​១៩៧៤ ហើយ​គេ​ហៅ​ពានរង្វាន់​នេះ​ពាន​យុវជន​អាស៊ី «AFC Youth Championship»៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ សារព័ត៌មាន​ថៃ ចុះផ្សាយ​ព្រោងព្រាត​ថា​មាន​គ្រូបង្វឹក Pro Licence ខ្លួន​មក​ដឹកនាំ​ក្លិប​បាល់ទាត់​មួយ​នៅ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៦ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម