កីឡា
យប់នេះ កម្ពុជាប៉ះម៉ាឡេស៊ីក្នុងជំនួបមិត្តភាពលើកទី៧
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេស៊ីវេលាម៉ោង៨យប់នេះនៅកីឡដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ។

គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Hirose Ryu បាននិយាយថា សម្រាប់ការប្រកួតថ្ងៃនេះពិតជាសំខាន់សម្រាប់លោកត្រៀម AFF Cup ហើយក៏ចង់ទទួលបានលទ្ធផលល្អដែរ។ យ៉ាងណា លោកគ្មានពេលវេលាច្រើនក្នុងការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ទេពោលគឺចេញបញ្ជីឈ្មោះភ្លាម ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីតែម្តង។
ចំណែលលោក Kim Pan Gon គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី បាននិយាយថា លោកទើបតែប្រមូលផ្តុំកាលពីដើមសប្តាហ៍នេះដោយបានជ្រើសរើសកីឡាករថ្មីមួយចំនួន និងឲ្យពួកគេហ្វឹកហាត់ស្ទីលលេងប្លែក ដូច្នេះជឿជាក់ថា ការប្រកួតយប់នេះនឹងមានអ្វីថ្មី និងពិសេសប្លែកសម្រាប់អ្នកគាំទ្រ។

ប្រវត្តិជួបគ្នាកន្លងមករវាងម្ចាស់ផ្ទះម៉ាឡេស៊ី និង កម្ពុជា ទាំងក្នុងពានរង្វាន់ផ្លូវការ និងមិត្តភាពអន្តរជាតិគឺ១៤ដងក្នុងប្រវត្តិសាស្ត្របើគិតចាប់តាំងពីឆ្នាំ១៩៥៦មក។ ក្រុមទាំងពីរធ្លាប់ជួបគ្នាមិត្តភាពអន្តរជាតិ៦ដង ហើយយប់នេះជាការជួបគ្នាលើកទី៧សម្រាប់មិត្តភាព។ សម្រាប់មិត្តភាព កម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះម៉ាឡេស៊ីសោះ។ ចំពោះការប្រកួតក្នុងពានរង្វាន់ផ្លូវការវិញ៨ដង (សម្រាប់តែឈុតធំ) គឺកម្ពុជាឈ្នះ២ដង ម៉ាឡេស៊ីឈ្នះ៥ដង និងស្មើ១ដង។
ខាងក្រោមជាប្រវត្តិជួបគ្នារវាងកម្ពុជា និងម៉ាឡេស៊ី
- ឆ្នាំ១៩៥៧៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
- ឆ្នាំ១៩៦១៖ ម៉ាឡេស៊ី ៤-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា មិត្តភាព
- ឆ្នាំ២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា មិត្តភាព
- ឆ្នាំ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
- ឆ្នាំ១៩៥៦៖ ម៉ាឡេស៊ី ៩-២ កម្ពុជា ពាន AFC Asian Cup
- ឆ្នាំ១៩៥៦៖ កម្ពុជា ៣-២ ម៉ាឡេស៊ី ពាន AFC Asian Cup
- ឆ្នាំ១៩៧០៖ កម្ពុជា ១-១ ម៉ាឡេស៊ី ពាន King’s Cup
- ឆ្នាំ១៩៧០៖ កម្ពុជា ២-០ ម៉ាឡេស៊ី ពាន Asian Games
- ឆ្នាំ២០០០៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
- ឆ្នាំ២០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
- ឆ្នាំ២០១៨៖ កម្ពុជា ០-១ ម៉ាឡេស៊ី ពាន AFF Cup
- ឆ្នាំ២០២១៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ពាន AFF Cup

នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF Cup ដែលជាពានធំលំដាប់ទី១ប្រចាំតំបន់អាស៊ាន។ កម្ពុជាស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងព្រុយណេ ខណៈ ម៉ាឡេស៊ី ស្ថិតនៅពូល B ជាមួយ ក្រុមខ្លាំង វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូនេះដោយ កម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលហ្វីលពីន ខណៈម៉ាឡេស៊ីធ្វើដំណើរទៅជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃទី២១ ខែធ្នូ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង