កីឡា
ម្ចាស់មេដាយកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២៣៦ លានរៀលពីររដ្ឋាភិបាល
ទឹកប្រាក់ចំនួន ២៣៦លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ដល់ម្ចាស់ជ័យលាភីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី៦ធ្នូឆ្នាំ២០២២។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC សហព័ន្ធ បានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ ១៨នាក់ចូលរួម ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ីលើកទី៧ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយលើ ៣ វិញ្ញាសា រួមមានមេដាយប្រាក់ ២វិញ្ញាសា និងសំរឹទ្ធ ១វិញ្ញាសា។

សម្រាប់មេដាយប្រាក់ទី១ ដណ្ដើមបានលើវិញ្ញាសាគូ មានកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយប្រាក់ ២គ្រឿង។ មេដាយប្រាក់ទី២ លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម ៥នាក់ មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹងមេដាយប្រាក់ ៥គ្រឿង។
រីឯមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម(សម្ដែង ៣នាក់) មានកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយសំរឹទ្ធ ៣គ្រឿង។

លោក វ៉ាត់ ចំរើន អគ្គលេខធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ពិសេសកីឡាកាយសម្ព័ន្ធ ដែលកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ដើម្បីធានាបាននូវគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកមេដាយឲ្យកាន់តែល្អប្រសើរជាងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ពោលគឺការស្វែងមេដាយមាសយ៉ាងតិច ១គ្រឿង ស្របតាមសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ដែរថា តាមគោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់រង្វាន់លើទឹកចិត្តដល់ម្ចាស់មេដាយប្រាក់ក្នុង ១គ្រឿង ចំនួន ២០លានរៀល ខណៈមេដាយសំរឹទ្ធក្នុង ១គ្រឿង ចំនួន ១៦លានរៀល។
ចំណែកគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កីឡាករ-កីឡាការិនី និងគ្រូជំនួយ ក៏ទទួលបាន ៧០% នៃមេដាយរបស់កីឡាករ-កីឡាការិនីផងដែរ។ ដូច្នេះប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាលជូនជ័យលាភីជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ ខាងលើ មានចំនួនសរុប ២៣៦លានរៀល៕


អត្ថបទ៖ សុជាតា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ