កីឡា
កក្រើកសង្វៀនល្ងាចនេះ ពេជ្រ សម្បត្តិ ប៉ះថៃពូកែក្បាច់ Naruto
ជើងខ្លាំងគុនខ្មែរទើបឈ្នះខ្សែក្រវាត់ថ្មី ពេជ្រ សម្បត្តិ ប្រហែលជាត្រូវធ្វើការធ្ងន់ហើយនៅពេលរូបគេត្រូវជួបអ្នកប្រដាល់ថៃ Naruto ដែលពូកែក្បាច់នៅសង្វៀនគូបូតា ល្ងាចថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។
កីឡាករថៃ Naruto បានជួបកីឡាករប្រដាល់កម្ពុជាច្រើនរូបមកហើយទាំងរៀមច្បងរហូតដល់កីឡាករស្រករក្រោយ។ ចុងក្រោយរូបគេទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករគុនខ្មែរ អេ ណារ័ត្ន។

Naruto នេះជាប្រភេទកីឡាករវ៉ៃក្បាច់មួយៗតាមរយៈការព្យាយាមថយក្រោយការពារ និងវាយបក ហើយលួចចេញអាវុធលក្ខណៈឆកឱកាស។ រូបគេមិនព្យាយាមវ៉ៃដៃគូឲ្យសន្លប់ទេ ប៉ុន្តែធ្វើយ៉ាងណាវាយយកពិន្ទុប៉ុណ្ណោះ។
អាវុធគ្រោះថ្នាក់បំផុតរបស់កីឡាករថៃរូបនេះគឺ ទាត់ជើងឆ្វេងដែលរូបគេអាចទាត់បានទាំងក្រោម និងលើ ហើយកណ្តាប់ដៃឆ្វេងរបស់គេក៏ចេញបានល្អដែរ ដូច្នេះយប់នេះច្បាស់ណាស់រូបគេថយក្រោយ និងទាត់លើ ពេជ្រ សម្បត្តិ។
ក្របីព្រៃ ពេជ្រ សម្បត្តិ មិនដែលចាញ់ទេមួយរយៈពេលចុងក្រោយនេះ។ ភាពខ្លាំងរបស់គេគឺផាពធន់ និងអាវុធមានទម្ងន់។ រូបគេជាប្រភេទកីឡាករចិត្តសឿងដើរចូលវ៉ៃមិនខ្លាចញញើតដៃគូឡើយ។
កណ្តាប់ដៃជាអាវុធដ៏គ្រោះថ្នាក់បំផុតរបស់ ពេជ្រ សម្បត្តិ ប៉ុន្តែពេលខ្លះផ្លែកែងគឺជាអាវុធដែលដៃគូមិនអាចធ្វេសប្រហែសបានឡើយ។ យ៉ាងណា សម្រាប់ការប្រកួតយប់នេះអាចនឹងលំបាកសម្រាប់ ពេជ្រ សម្បត្តិ ដែលជាអ្នកដើរចូលវ៉ៃកណ្តាប់ដៃ ដែលត្រូវបាន Naruto ទាត់កាត់ទាំងលើជើង និងដងខ្លួន។
អ្វីដែលជាចំណុចប្រៀបរបស់ពេជ្រ សម្បត្តិ គឺអាចមានកម្លាំងស៊ុហ្វវ៉ៃបាន៥ទឹកពេញ ដោយសារកីឡាករថៃម្នាក់នេះចាស់វស្សា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?