កីឡា
ប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ នឹងរៀបចំប្រកួតនៅចុងខែនេះ
ក្រោយពីពន្យារពេលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ដោយសារCOVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ ពេលនេះសហព័ន្ធប្រដាល់បានប្រកាសកំណត់ថ្ងៃការប្រកួតវិញហើយ ដោយគ្រោងធ្វើឡើងនៅចុងខែមករាខាង មុខនេះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកានៃមេរោគឆ្លង COVID-19 សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រថវិកាដោយក្រសួងអប់រំ យុវជននិងកីឡា ក៏បានប្រកាសរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំឡើងវិញ ដោយគ្រោងធ្វើនៅចុងមករាខាងមុខនេះ។
លោកប្រធានសហព័ន្ធបានបញ្ជាក់ថា ជាមួយ នឹងការបើកប្រកួតជើងឯកឡើងវិញនេះ ក៏ត្រូវដំណើរការទៅជាមួយនឹងការអនុ វត្តវិធានការការពារ និងទប់ស្កាត់ប្រឆាំងជំងឺឆ្លង COVID-19 ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។ ជាមួយនឹងការប្រកាសបើកការប្រកួតនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការណែនាំ នូវខ្លឹមសារមួយចំនួនដូចជា ហាមប្រើប្រាស់សារជាតិញៀន គ្រប់ប្រភេទដូចជា៖ ថ្នាំលើកកម្លាំងជំនួយសរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្លឹក ថ្នាំបំបាត់ការ ឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណាបានហាមឃាត់។ កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ-កីឡាការិនី នីមួយៗបានដាក់ពាក្យចូលរួមប្រកួត។

កីឡាករ កីឡាការិនី ដែលបានដាក់ពាក្យចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់ ឲ្យបានត្រឹមត្រូវ ត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត។ គ្រប់សមាគម ត្រូវពិនិត្យនូវសម ត្ថភាពកីឡាករ កីឡាការិនី ដោយធ្វើការជ្រើស រើសឲ្យអស់នូវលទ្ធភាពសមត្ថភាព បច្ចេកទេស កម្រិត ខ្ពស់ក្នុង ០១ ប្រភេទទម្ងន់ ០១ នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានីខេត្តចូល រួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។

បញ្ជាក់ថា សម្រាប់ប្រភេទទម្ងន់ ដែលត្រូវចូលរួមប្រកួតជើងឯកឆ្នាំនេះមាន ៖ ផ្នែកបុរស ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, ៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សល់តែ៣សប្ដាហ៍ទៀត លីគបាល់ទាត់នារី នឹងរកឃើញក្រុមខ្លាំងទាំង៤ ប្រចាំរដូវកាល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន