Connect with us

កីឡា

ជំនួប ហូឡង់-អាហ្សង់ទីន យប់មិញ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup

បានផុស

នៅ

កាតលឿងចំនួន១៧ ត្រូវបានអាជ្ញាកណ្តាលផ្តល់ឲ្យ ក្នុងអំឡុងការប្រកួត World Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងហូឡង់កាលពីថ្ងៃសុក្រទី០៩ខែធ្នូ ដែលជាការបំបែកកំណត់ត្រារបស់ World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាកណ្តាល Antonio Mateu Lahoz បានចែកកាតទៅឲ្យកីឡាករ និងបុគ្គលិកមួយចំនួនដែលអង្គុយខាងក្រៅទីលាន ដែលមានការប្រកែកតឹងសរសៃ​ ក ជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្តល់កាតក្រហមនោះទេ។

កំណត់ត្រាចាស់សម្រាប់ការប្រកួតមានកាតលឿងច្រើនបំផុតក្នុងពានរង្វាន់ World Cup គឺនៅឆ្នាំ២០០៦ ដែលអាឡឺម៉ង់ជាម្ចាស់ផ្ទះ។ កាលនោះ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ត្រូវតទល់ជាមួយព័រទុយហ្គាល់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនោះ ដែលត្រូវបានគេដាក់រហ័សនាមថា “សមរភូមិ Nuremberg” មានការចែកកាតលឿងចំនួន១៦ និងកាតក្រហមចំនួន៤។

បួនឆ្នាំក្រោយមក វគ្គផ្តាច់ព្រ័ត្ររវាងហូឡង់ និងអេស្ប៉ាញ ទទួលបានកាតលឿងចំនួន១៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Semafor

ចុចអាន៖ ទោះប្រេស៊ីលធ្លាក់ តែ Neymar តាមស្មើកំណត់ត្រារបស់ Pele

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម