កីឡា
កីឡា៣ប្រភេទ បញ្ចប់ដោយជោគជ័យនៅបុណ្យសមុទ្រ ខណៈប្រដាល់គុនខ្មែរនៅបន្តការប្រកួត
កីឡាចំនួន ៣ប្រភេទ ដែលរួមមាន កីឡារត់កម្សាន្ត (៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ) កីឡាទូកក្ដោង និងកីឡាប្រណាំងទោចក្រយាន បានបញ្ចប់ទៅយ៉ាងជោគជ័យ គិតត្រឹមថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។



អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់នៅក្រោយការបញ្ចប់ការប្រណាំងទោចក្រយាន នាព្រឹកថ្ងៃទី១០ ខែធ្នូនេះថា «ការរៀបចំប្រណាំងកង់ អបអរពិធីបុណ្យសមុទ្រនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាការត្រៀមរៀបចំក្នុងកម្មវិធីផ្សេងៗទៀត នៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះយើងក៏នឹងមានព្រឹត្តិការណ៍ Cambodia Bay Cycling Tour ដែលគ្រោងរៀបចំជាលើកទី២ នាចុងឆ្នាំ២០២៣ ក្រោយពួកយើងធ្លាប់រៀបចំលើកដំបូង កាលពីដើមឆ្នាំ២០២២»។

ការប្រណាំងកង់ មាន ៣វិញ្ញាសា គឺជិះចម្ងាយ ៤០គីឡូម៉ែត្រ, ២០គីឡូម៉ែត្រ និង ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ ទាំងអ្នកជិះកម្រិតជំនាញ និងមហាជនទូទៅ ។
ក្រៅពីកីឡាទាំង ៣ប្រភេទដែលបានបញ្ចប់ទៅ ពិធីបុណ្យសមុទ្រ លើកទី៩ នាថ្ងៃទី ២នេះ នឹងមានការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បន្ដទៀតនាពេលល្ងាច ដោយមានគូខ្លាំងៗជាច្រើន ប៉ះគ្នាលើសង្វៀននៅតំបន់ចុងឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល។ បងប្អូន អាចចូលរួមទស្សនាបានដោយសេរី៕

អត្ថបទ៖ សុជាតា

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?