កីឡា
Ronaldo ស្រក់ទឹកភ្នែក និយាយលា World Cup ជារៀងរហូត
បន្ទាប់ពីព័រទុយហ្គាល់បានចាញ់ម៉ារ៉ុកដោយពិន្ទុ ០-១ នៅក្នុងវគ្គ ១/៤ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ តារាបាល់ទាត់ Cristiano Ronaldo សម្ដែងក្ដីអស់សង្ឃឹមយ៉ាងខ្លាំង ទាំងស្រក់ទឹកភ្នែក និងពោលពាក្យលាទៅកាន់ World Cup ដោយលោកប្រាប់ទាំងសោកស្ដាយថា នេះជាការប្រកួតចុងក្រោយក្នុងអាជីពរបស់លោក។
កាលពីយប់ថ្ងៃទី១០ ខែធ្នូ ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និង ម៉ារ៉ុក បានប្រព្រឹត្តទៅក្រោមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របាល់ទាត់ពិភពលោកយ៉ាងច្រើនកុះករ ស្របពេលដែលលទ្ធផលគឺម៉ារ៉ុកជាអ្នកទទួលជ័យជម្នះ។ យ៉ាងណាមិញ សម្រាប់ជោគជ័យរបស់ម៉ារ៉ុក បានធ្វើឱ្យកីឡាករបាល់ទាត់ Ronaldo យំសោកស្ដាយយ៉ាងខ្លាំង ព្រោះតែព័រទុយហ្គាល់មិនអាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាមួយគ្នានោះ ការប្រកួត World Cup 2022 ក៏បានក្លាយការប្រកួតចុងក្រោយសម្រាប់អាជីពជាកីឡាកររបស់ CR7 ផងដែរ។
នៅវិនាទីបញ្ចប់ នៅពេលសំឡេងផ្លុំកញ្ចែចុងក្រោយបន្លឺឡើង CR7 បានមើលទៅឆ្ងាយ និងសម្ដែងការខកចិត្តជាខ្លាំង។ ភ្លាមៗតារាវ័យ ៣៧ ឆ្នាំរូបនេះ លុតជង្គង់ចុះលើស្មៅ ហើយចាប់ផ្ដើមខ្ទប់មុខយំដោយភាពអស់សង្ឃឹម ខណៈ World Cup ចុងក្រោយរបស់ខ្លួន បានក្លាយរឿងសោកសៅដែលមិនអាចបំភ្លេចបានក្នុងអាជីពរបស់អតីតខ្សែប្រយុទ្ធ Man United រូបនេះ។
ទោះមិនបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup ទៀតពិតមែន ប៉ុន្តែ CR7 នៅតែបំបែកកំណត់ត្រានៅរដូវកាលនេះ ដោយលោកបានក្លាយជាកីឡាករបុរសដំបូងគេដែលស៊ុតបញ្ចូលទីនៅការប្រកួតបាល់ទាត់ពិភពលោកចំនួន ៥ផ្សេងគ្នា ក្នុងប្រវត្តិសាស្ត្រ World Cup។ មិនតែប៉ុណ្ណោះលោកនៅតែជាកំពូលតារាបាល់ទាត់ក្នុងដួងចិត្តអ្នកគាំទ្រពិភពលោករាប់លាននាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព័រទុយហ្គាល់ចាញ់ប្រកួត តែគ្រូបង្វឹកថាមិនស្ដាយក្រោយសូម្បីបន្តិច ដែលទុក Ronaldo នៅកៅអីបម្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច