Connect with us

កីឡា

នេះ​​ម្ចាស់​​មេដាយ​​មាស​៧​​រូប​​របស់​​កម្ពុជា​ពី​​ជើង​​ឯក​​គុន​​ខ្មែរ​​អាស៊ាន​២០២២

បានផុស

នៅ

ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​អាស៊ី​អាគ្នេយ៍​​ ឆ្នាំ​២០២២ (Pre-Sea Games) បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហនុ ក្នុង​ពិធី​បុណ្យ​សមុទ្រ។

កីឡាករ ឡៅ ចិត្រា ឈ្នះ​មេដាយ​មាស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​​១២​​រូប​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ហើយ​ជា​លទ្ធផល​​ ​កម្ពុជាឈ្នះ​​បាន​មេដាយ​មាស​ចំនួន​៧​គ្រឿង។ ទាំង​នេះ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​សម្រាប់​កីឡាស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​នឹង​មាន​កីឡា​​ប្រដាល់​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​ដែរ។

កីឡាករ ហ៊ឹម គឹមរៀង ឈ្នះ​មេដាយ​មាស​

ខាង​ក្រោម​ជា​ម្ចាស់​មេដាយ​មាស​ទាំង៧​រូប​របស់​កម្ពុជា​មាន​ដូច​ខាង​ក្រោម៖

  • កីឡាករ ឃុន​ បូរ៉ា ឈ្នះ​មេដាយ​មាស​ ទម្ងន់​៦០​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា Saw Mya Moe នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាការិនី ទួច ចាន់វត្តី ឈ្នះ​មេដាយ​មាស ទម្ងន់​៥៤​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាការិនី​វៀតណាម Nguyen Thanh Hang វគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាករ ខាំ ខ្លានាង ឈ្នះ​មេដាយ​មាស​ ទម្ងន់​៥១​គីឡូក្រាម ក្រោយ​ឈ្នះកីឡាករ​វៀតណាម Le Dieu Phuoc នៅវគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាករ ផុន ពិសិដ្ឋ ឈ្នះ​មេដាយ​មាស ទម្ងន់​៤៨​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​វៀតណាម Ma Thanh Dang នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាករ ឡៅ ចិត្រា ឈ្នះ​មេដាយ​មាស ទម្ងន់​៦៧​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​ហ្វីលីពីន Brioso Archie Mansera នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាករ ហ៊ឹម គឹមរៀង ឈ្នះ​មេដាយ​មាស​ ទម្ងន់​៥៤​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​វៀតណាម Duong Hoang Taun  នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • កីឡាការិនី ម៉ើយ ស៊ឹង  ឈ្នះ​មេដាយ​មាស​ ទម្ងន់​៥១​គីឡក្រាម ក្រោយ​ឈ្នះ​កីឡាការិនី​វៀតណាម Le Ngoc Thu នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
កីឡាការិនី ម៉ើយ ស៊ឹង  ឈ្នះ​មេដាយ​មាស​

អត្ថបទ៖ វីរបុត្រ
រូបថត៖ Cambodia 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម