កីឡា
កញ្ញា ទូច ចាន់វត្តី កីឡាការិនីដ៏ស្រស់ស្អាតឈ្នះមេដាយមាសជើងឯកគុនខ្មែរអាស៊ាន
កីឡាការិនីគុនខ្មែរជម្រើសជាតិកម្ពុជា ទូច ចាន់វត្តី ដែលត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរចាប់អារម្មណ៍ពីសម្រស់ដ៏ស្រស់ស្អាតបានឈ្នះមេដាយមាសពីការប្រកួតជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ នៅខេត្តព្រះសីហនុ។

សម្រាប់វិញ្ញាសានារីទម្ងន់៥៤គីឡូក្រាមនេះមានបេក្ខនារីតែ៣រូបប៉ុណ្ណោះគឺម្ចាស់ផ្ទះកម្ពុជា ទូច ចាន់វត្តី កីឡាការិនីវៀតណាម Nguyen Thanh Hang និងកីឡាការិនីម៉ាឡេស៊ី Nurhuda Fakhira។ លទ្ធផលចាប់ឆ្នោត កីឡាការិនីវៀតណាម ប៉ះកីឡាការិនីម៉ាឡេស៊ី ខណៈកីឡាការិនីកម្ពុជាឈរចាំវគ្គផ្តាច់ព្រ័ត្រតែម្តង។

កីឡាការិនីវៀតណាម Nguyen Thanh Hang បានយកឈ្នះកីឡាការិនីម៉ាឡេស៊ី ស៊ី Nurhuda Fakhira ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ទូច ចាន់វត្តី។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីកម្ពុជាធ្វើបានយ៉ាងល្អឥតខ្ចោះពីការប្រកួត៣ទឹកពេញតាមរយៈរន្ទះជើង កណ្តាប់ដៃ និងជង្គង់ ដែលពោរពេញដោយបច្ចេកទេស។ ជាលទ្ធផល ចៅក្រមផ្តល់ពិន្ទុឲ្យកីឡាការិនីកម្ពុជារូបនេះឈ្នះកីឡាការិនីវៀតណាមដើម្បីក្លាយជាម្ចាស់មេដាយមាសអន្តរជាតិលើកដំបូងក្នុងអាជីពរបស់នាង។

នេះជាការប្រកួតលក្ខណៈអន្តរជាតិមុនកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយកីឡាការិនី ទូច ចាន់វត្តី ក៏ជាសមាជិកគុនខ្មែរជម្រើសជាតិកម្ពុជាមួយរូបដែលកំពុងត្រៀមខ្លួនតំណាងជាតិប្រកួតស៊ីហ្គេមលើទឹកដីកំណើតរបស់ខ្លួនដែរ៕
អត្ថបទ៖ វីរបុត្រ
អានបន្ថែម៖ ម្ចាស់មេដាយមាស៧រូបរបស់កម្ពុជាពីជើងឯកគុនខ្មែរអាស៊ាន២០២២

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា