Connect with us

កីឡា

អង់គ្លេស ថា ចាញ់បារាំងថ្ងៃមុន ដោយសារអាជ្ញាកណ្តាល

បានផុស

នៅ

អាជ្ញាកណ្តាលសញ្ជាតិប្រេស៊ីលលោក Wilton Sampaio ត្រូវគេស្តីបន្ទោសចំពោះការកាត់សេចក្តីរបស់គាត់ ក្នុងការប្រកួតដែលក្រុមតោកំណាចអង់គ្លេស ចាញ់មាន់គកបារាំង ២-១ ធ្លាក់ចេញពីពានរង្វាន់ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាកណ្តាលវ័យ៤០ឆ្នាំរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃអំឡុងការប្រកួតនោះ ជាពិសេសក្នុងតង់ទីមួយ នៅពេលគាត់មិនផ្តល់បាល់ប៉េណាល់ទីដល់អង់គ្លេស ពេលដែលកីឡាករ Dayot Upamecano បង្កកំហុសទៅលើ Harry Kane។

ក៏មានការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយទៀតផងដែរ ចំពោះការមិនផ្តល់បាល់ Free Kick ដល់អង់គ្លេស ពេល Upamecano បង្កកំហុសដល់ Bukayo Saka មុនពេល Aurelien Tchouameni ស៊ុតបញ្ចូលទី។

ទោះក្នុងការប្រកួតនេះ លោក Sampaio បានផ្តល់បាល់ប៉េណាល់ទីដល់ទៅ២ដងទៅឲ្យអង់គ្លេសក៏ដោយ ប៉ុន្តែនៅមានកំហុសមួយចំនួនទៀតដែលកីឡាករនិងអ្នកគាំទ្រអង់គ្លេស មិនពេញចិត្តចំពោះកាត់សេចក្តីរបស់គាត់។

អតីតកីឡាករជម្រើសជាតិអង់គ្លេស Gary Neville បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​ “លោកអាជ្ញា​កណ្តាល ​ខ្ញុំ​គិត​ថា​គាត់​មាន​សុបិន​អាក្រក់។ មនុស្សនឹងនិយាយថាវាជាលេស ប៉ុន្តែគាត់ជាមនុស្សអាក្រក់”។

ស្របពេលជាមួយគ្នានោះ អ្នកគាំទ្រអង់គ្លេសមួយចំនួន ក៏បាននាំគ្នាបង្ហោះសារលើបណ្តាញសង្គមព្រោងព្រាតផងដែរ ដោយសម្តែងការខកចិត្ត ហើយចោទថា “អង់គ្លេស ធ្លាក់ដោយសារ អាជ្ញាកណ្តាល”។

លោក Sampaio បានរងការរិះគន់រួចទៅហើយ សម្រាប់ការផ្តល់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស ដល់អារ៉ាប៊ីសាអូឌីត ក្នុងជំនួបជាមួយប៉ូឡូញ។

គួរបញ្ជាក់ថា លោក Sampaio បានធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីចំនួន៣៨១ប្រកួតក្នុងអាជីពរបស់គាត់ ដោយបានផ្តល់កាតលឿងចំនួន១៨៥៦សន្លឹក និងកាតក្រហម១០២សន្លឹក។ គាត់​ក៏​បាន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ ១១៤ដងផង​ដែរ៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ជំនួប ហូឡង់-អាហ្សង់ទីន យប់មិញ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម