Connect with us

កីឡា

ស្ថាប័នកីឡាជាច្រើនរបស់រុស្ស៊ី ពិចារណាផ្លាស់ប្តូរមកប្រកួតនៅក្រោមទ្វីបអាស៊ី

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) មិនមែនជាសហព័ន្ធកីឡារុស្ស៊ីតែមួយគត់ដែលពិចារណាការផ្លាស់ប្តូរទៅប្រកួតក្រោមកីឡាទ្វីបអាស៊ីនោះទេ នេះបើយោងតាម Igor Levitin ដែលជាជំនួយការរបស់លោកប្រធានាធិបតី​Vladimir Putin ។

ក្រុម ក្លិប និងអត្តពលិករបស់រុស្ស៊ីត្រូវបានជាប់គាំងក្នុងកីឡាសំខាន់ៗជាច្រើន បន្ទាប់ពីសហព័ន្ធអន្តរជាតិ និងទ្វីបដូចជា​UEFA និង FIFA ក្នុងវិស័យបាល់ទាត់បានអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ​(IOC)​ដើម្បីហាមឃាត់ពួកគេជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន RFU លោក Aleksandr Dyukov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពី ២សប្តាហ៍មុនថា​ RFU ​នឹង ​”ពិចារណាលើបញ្ហានេះនៅគណៈកម្មាធិការប្រតិបត្តិ” ទាក់ទងនឹងការផ្លាស់ប្តូរទៅចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ។ កាលពីសប្តាហ៍មុន ប្រធានសហព័ន្ធហែលទឹករុស្ស៊ី (RDF) លោក Stanislav Druzhinin ​បាននិយាយថា ស្ថាប័នរបស់លោកកំពុងពិភាក្សាជាមួយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) អំពីការប្តូរទៅសហព័ន្ធ​ហែលទឹកអាស៊ី (AASF) ពីសម្ព័ន្ធកីឡាហែលទឹកអឺរ៉ុប (LEN) និង នេះត្រូវបានផ្តល់ការជឿជាក់ដោយការអត្ថាធិប្បាយរបស់ Levitin ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ។ លើសពីនេះ វាគួរតែផ្តល់ឱកាសដល់អត្តពលិកក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជម្រុះសម្រាប់កីឡាអូឡាំពិករដូវក្តៅ ​នៅប៉ារីស ឆ្នាំ២០២៤។

លោក Levitin បានបន្ថែមថា “មិនត្រឹមតែ RFU ប៉ុណ្ណោះដែលគិត [ការផ្លាស់ប្តូរទៅកាន់ទ្វីបអាស៊ី] នោះទេ ប៉ុន្តែសហព័ន្ធទាំងអស់គឺត្រូវទៅចូលរួមការប្រកួតអន្តរជាតិ” ។ លោក Levitin ដែលកំពុងនិយាយមកពីប្រទេសកាតា ជាកន្លែងដែល World Cup កំពុងត្រូវបានប្រារព្ធឡើង បាននិយាយថា លោកមិនស៊ាំនឹងផែនការរបស់ RFU ក្នុងការប្តូរទៅ AFC ពី UEFA នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី គួរតែមានឱកាសលេងនៅក្នុង ការប្រកួតផ្លូវការ។ «បន្ទាប់នោះគឺការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ យើងគួរតែប្រកាសខ្លួនយើង បង្ហាញខ្លួនឯង»​។លោក Levitin បាននិយាយ។

ការហាមប្រាមរបស់ UEFA និង FIFA មានន័យថា ក្រុមបាល់ទាត់ជម្រើសជាតិបុរសរុស្ស៊ី មិនអាចលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត សម្រាប់កៅអីទៅប្រកួតនៅ World Cup ប្រទេសកាតា ឆ្នាំ២០២២។ រុស្សី ក៏ត្រូវបានហាមប្រាមពីការប្រកួតជម្រុះ Euro 2024 នៅប្រទេសអាឡឺម៉ង់ដែរ ប៉ុន្តែបានប្រកួតមិត្តភាពជាមួយប្រទេសជិតខាងក្នុងតំបន់​Kyrgyzstan, Tajikistan និង Uzbekistan ចាប់ពីចុងខែកញ្ញា ដល់ចុងខែវិច្ឆិកា ហើយការប្រកួតមួយទៀតទល់នឹង Bosnia និង Herzegovina ត្រូវបានលុបចោលផងដែរ៕

ប្រភព៖ RT

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម