កីឡា
ផ្ទុះការជជែកបែកផ្សែងពេញពិភពលោក រឿងយកអាជ្ញាកណ្តាលអាហ្សង់ទីន កាត់សេចក្តីក្នុងជំនួប ព័រទុយហ្គាល់-ម៉ារ៉ុក
កីឡាករព័រទុយហ្គាល់ទាំង Pepe និង Bruno Fernandes សុទ្ធតែបានសម្តែងក្តីមិនពេញចិត្តចំពោះ FIFA ដែលជ្រើសរើសយកអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន Facundo Tello មកកាត់សេចក្តីក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ World Cup ដែលធ្វើឲ្យក្រុមរបស់ពួកគេ ចាញ់ម៉ារ៉ុក ដោយលទ្ធផល ១-០។

ព័រទុយហ្គាល់ បានក្លាយជាក្រុមបាល់ទាត់ធំមួយទៀត ដែលធ្លាក់ចេញពី World Cup កាតាឆ្នាំ២០២២ ខណៈម៉ារ៉ុក បានបង្កើតប្រវត្តិសាស្រ្ត ក្លាយជាប្រទេសអាហ្វ្រិកនិងអារ៉ាប់ទី១ ដែលបានឈានទៅវគ្គ Semi-Final។
ក្រោយចប់ការប្រកួត Pepe និយាយថា “វាមិនអាចទទួលយកបានទេសម្រាប់អាជ្ញាកណ្តាលក្នុងការប្រកួតរបស់យើង។ បន្ទាប់ពីខ្ញុំបានឃើញរឿងទាំងនេះ ពួកគេគួរតែឲ្យពានអាហ្សង់ទីនទៅ”។

ហេតុផលជាក់ស្តែងរបស់ Pepe សម្រាប់ការរិះគន់អាជ្ញាកណ្តាលគឺថា អាជ្ញាកណ្តាលមកពីទឹកដីរបស់ Messi មិនគួរទទួលបន្ទុកលើការប្រកួតដែលពាក់ព័ន្ធនឹង Ronaldo នោះទេ។ ទំនាក់ទំនងរបស់ព័រទុយហ្គាល់ជាមួយប្រេស៊ីល ដែលជាគូប្រជែងដ៏អស្ចារ្យរបស់អាហ្សង់ទីន ក៏អាចជាផ្នែកមួយផងដែរ។
ចំណែក Bruno និយាយថា ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល មិនឲ្យបាល់ប៉េណាល់ទីទៅគាត់ គឺជារឿងមិនគួរឲ្យជឿទាល់តែសោះ។ វាជារឿងចម្លែកណាស់ដែលត្រូវមានអាជ្ញាកណ្តាល ដែលក្រុមជម្រើសជាតិរបស់ពួកគេនៅតែមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup ហើយយើងមិនមានអាជ្ញាកណ្តាលព័រទុយហ្គាល់។ វាជារឿងលម្អៀងយ៉ាងច្បាស់ក្រឡែត។

មិនត្រឹមកីឡាករឡើយ សូម្បីអ្នកគាំទ្រនិងមជ្ឈដ្ឋានទូទៅជុំវិញពិភពលោក ក៏កំពុងជជែកគ្នាបែកផ្សែងផងដែរ ពាក់ព័ន្ធការជ្រើសរើសយកអាជ្ញាកណ្តាលអាហ្សង់ទីន ឲ្យទៅកាត់សេចក្តីការប្រកួតរបស់ព័រទុយហ្គាល់។
អ្នកគាំទ្រមួយចំនួននិយាយថា បាល់ទាត់បច្ចុប្បន្នគឺហាក់ដូចជាថា អាហ្សង់ទីននិងព័រទុយហ្គាល់ គឺជាគូប្រជែងធំបំផុតលើពិភពលោក ព្រោះអាហ្សង់ទីនមាន Messi រីឯព័រទុយហ្គាល់ មាន Ronaldo ដូចជា Real Madrid និង Barcelona ពីមុនអ៊ីចឹង។
ការសម្រេចចិត្តយកអាជ្ញាកណ្តាលអាហ្សង់ទីន ទៅកាត់សេចក្តីការប្រកួតរបស់ព័រទុយហ្គាល់ ឬការយកអាជ្ញាកណ្តាលព័រទុយហ្គាល់ ទៅកាត់សេចក្តីការប្រកួតរបស់អាហ្សង់ទីន ពិតណាស់ នឹងមានភាពលម្អៀងមិនអាចចៀសផុត៕
អត្ថបទ៖ Vann Vann

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ