Connect with us

កីឡា

ក្រោយ​ឈ្នះ​​មេដាយ​​សំរឹទ្ធ​​ពិភព​​លោក​ សមត្ថភាព ​Impunity​ KH​ រីក​​ចម្រើន​ជាង​មុន

បានផុស

នៅ

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា Impunity KH បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ​កាល​ពី​ល្ងាច​មិញ បន្ទាប់​ពី​ចូល​រួម​ប្រកួត IESF World Championship ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក​នេះ ក្រុមតំណាង​កម្ពុជា​​បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង​ក្នុង​ការ​ទទួល​បាន​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត។ ប្រកួត​ទី១ ក្រុម​កម្ពុជាឈ្នះ​ក្រុម​ជម្រើស​ជាតិ​ណាមីប៊ី ២-០, ប្រកួត​លើក​ទី​២ ឈ្នះ​ក្រុម​ម៉ាឡេស៊ី ២-១ ខណៈ​ប្រកួត​លើក​ទី​៣ និង​ទី​៤ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ប៉ុន្តែ​ចាញ់ឥណ្ឌូនេស៊ី ២-១ និង​ចាញ់​ហ្វីលីពីន ២-០ ដោយ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ​អាមេរិក។

លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ប្រាប់​ពេល​មក​ដល់​ខ្មែរពី​​ល្ងាច​មិញ​ថា នេះ​ជា​កំណត់​ត្រា​ថ្មី​ដែល​​កីឡា​អេឡិចត្រូនិក​កម្ពុជា​ឈ្នះ​មេដាយ​កម្រិត​ពិភព​លោក។ «យើង​ឃើញ​ថា សមត្ថភាព​កីឡាករ​អេឡិចត្រូនិក​របស់​យើង​រីក​ចម្រើន​ជាង​ឆ្នាំ​មុន​ៗ​ដែល​ធ្វើ​ឲ្យ​អាច​ឈ្នះ​ក្រុមមក​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ក្រុម​នៅ​តំបន់​អាស៊ាន​ផង​ដែរ។ សមិទ្ធផល​នេះ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​របស់​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​រៀប​ចំ​នៅ​កម្ពុជា​យើង»។

ជា​មួយ​គ្នា​នេះ និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ចូល​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កម្ពុជា​ផង​​ដែរ។

ការប្រកួត​​ជើង​ឯក​ពិភព​លោក​នេះ​​មាន​៦​វិញ្ញាសា eFootball,​ Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែល​មាន​អត្តពលិក​អេឡិចត្រូនិក​មក​ពី​ទូទាំង​ពិភព​លោក​ជាង​៧០០​នាក់​ចូល​រួម​ប្រកួត និង​មាន​ប្រទេស​​ជា​សមាជិក​​សហព័ន្ធ​​​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​សរុប​១០៧​ប្រទេស​ចូល​រួម​​ដែល​ក្នុង​នោះ​មាន​ទាំង​​​មហា​សន្និបាត​កីឡា​អេឡិចត្រូនិក​ពិភព​លោក​​ប្រចាំ​ឆ្នាំ។

មហា​សន្និបាត​ Esports​ ប្រចាំ​ឆ្នាំរបស់ IeSF ​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃទី ៥-៦ ខែ​ធ្នូ ដែល​បាន​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​បន្ថែម​៥​រូប​ទៀត និង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​ដោយ​ប្រធាន​ចាស់​ជាប់​ឆ្នោត​ជាប្រធាន​អាណត្តិ​ថ្មីគឺ​លោក Vlad Marinescu ជន​ជាតិ​អាមេរិក។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ថ្មី​៥​រូប​គឺ​លោក Flip de Bruyn មក​ពី​ប្រទេស​ណាមីប៊ី, លោក Lance Mudd មក​ពី​សហរដ្ឋ​អាមេរិក, លោក Lukasz Klimcyzk មក​ពី​ប៉ូឡូញ, លោក Tiago Fernandes មក​ពី​ព័រទុយហ្គាល់ និង​លោក Constantine Surkont មក​ពី​រុស្ស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម