កីឡា
ភ្លេចឬនៅ? World Cup វគ្គ Semi Final កាលពី៨ឆ្នាំមុន ធ្វើឲ្យប្រេស៊ីល ឈឺចាប់គ្មានថ្ងៃភ្លេច
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ថ្ងៃនេះគឺជាជំនួបរវាងអាហ្សង់ទីនជាមួយក្រូអាត ខណៈថ្ងៃស្អែក គឺជាជំនួបរវាងបារាំងជាមួយម៉ារ៉ុក។

ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃនេះ កម្ពុជាថ្មី សូមរម្លឹករឿងដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងជារឿងដែលធ្វើឲ្យម្ចាស់ផ្ទះប្រេស៊ីល ឈឺចាប់បំផុត គ្មានថ្ងៃភ្លេច។
នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៤ អ្នកគាំទ្របាល់ទាត់បានចូលរួមទស្សនាការប្រកួត World Cup វគ្គ Semi Final រវាងម្ចាស់ផ្ទះប្រេស៊ីល ជាមួយអាល្លឺម៉ង់ ក្នុងកីឡដ្ឋាន Mineirão ដោយភាពរីករាយ ទឹកមុខញញឹម និងក្តីសង្ឃឹម។

ប៉ុន្តែពេលការប្រកួតចាប់ផ្តើម គ្រប់យ៉ាងហាក់ប្រែក្រឡាស់ និងរឿងមិនគួរឲ្យជឿបានកើតឡើង។ ការប្រកួតមិនបាន៣០នាទីផង អាល្លឺម៉ង់ អាចរកគ្រាប់បាល់បានរហូតដល់ទៅ៥គ្រាប់។
គ្រាប់ដំបូងរបស់អាល្លឺម៉ង់ រកបានដោយកីឡាករ Thomas Müller នៅនាទីទី១១ ខណៈ៤គ្រាប់ទៀតនៃតង់ទី១ រកបានដោយ Miroslav Klose នៅនាទីទី២៣, Toni Kroos នាទី២៤ និង២៦, និងSami Khedira នៅនាទីទី២៩។

ចូលដល់តង់ទី២ អាល្លឺម៉ង់ រកបាន២គ្រាប់ទៀត ដោយកីឡាករ André Schürrle ទាំង២គ្រាប់នៅនាទីទី៦៩និង៧៩។ យ៉ាងណាក្តី ប្រេស៊ីល រកបានមួយគ្រាប់វិញដោយកីឡាករ Oscar នៅនាទី៩០។

នោះជាបរាជ័យវគ្គ Semi Final ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាតពានរង្វាន់ពិភពលោក ខណៈអ្នកគាំទ្រប្រេស៊ីល បាននិយាយនៅពេលនោះថា វាជារឿងឈឺចាប់បំផុតក្នុងពិភពបាល់ទាត់ ដែលគ្មានថ្ងៃអាចបំភ្លេចបាន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ Vann Vann
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ម៉ារ៉ុក រៀបចំជើងហោះហើរពិសេស ដឹកហ្វេនៗ ទៅគាំទ្រដល់ កាតា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ