Connect with us

កីឡា

Ronaldo ប្រេស៊ីល នឹកឃើញដល់ខ្លួនឯងពេលមើល Mbappe លេងនៅ World Cup 2022

បានផុស

នៅ

វីរបុរស​ប្រេ​ស៊ី​ល Ronaldo និយាយ​ថា Kylian Mbappe បាន​ធ្វើ​ឲ្យ​លោក​រំលឹក​នឹក​ឃើញ​ដល់​ខ្លួនឯង ហើយ​គិត​ថា​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ នឹង​បញ្ចប់​ជា​កីឡាករ​ល្អ​បំផុត​នៅ World Cup 2022។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mbappe បច្ចុប្បន្ន គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំ​មុខ​គេ​ក្នុង​ពានរង្វាន់​នេះ ដោយ​រក​បាន ៥ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥ ប្រកួត។ គេ​មាន​ឱកាស​ឈ្នះ World Cup ជា​លើក​ទី ២ ខណៈ​ដែល​បារាំង ត្រូវ​ជួប​ជា​មួយ​ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ពុធ​ស្អែក បន្ទាប់ពី​បាន​យក​ឈ្នះ​លើ​ក្រុម​តោ​កំណាច អង់គ្លេស។

Ronaldo ដែល​ធ្លាប់​ឈ្នះ World Cup ២ ដង ជាមួយ​ប្រេ​ស៊ី​ល គិត​ថា បារាំង ជា​ក្រុម​ដែល​អាច​យក​ឈ្នះ​បាន ហើយ Mbappe គឺជា​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត។ លោក​បាន​និយាយ​ថា «ខ្ញុំ​អាច​និយាយ​បាន​ថា គាត់​លឿន​ប៉ុណ្ណា គាត់​ល្អ ហើយ​គាត់​បាន​រំឭក​ខ្ញុំ​ពី​ពេល​ខ្ញុំ​នៅ​លេង​»។

«​គាត់​ចេះ​ប្រើ​សមត្ថភាព​របស់​គាត់ របៀប​ធ្វើការ​លឿន​ជាង​កីឡាករ​ផ្សេងទៀត ហើយ​ប្រើ​សមត្ថភាព​នោះ​ដើម្បី​បញ្ជូន​បាល់ (assist) ឬ​រក​គ្រាប់​បាល់​។ ខ្ញុំ​គិតថា បារាំង ជា​ក្រុម​ដែល​អាច​ឈ្នះ​ពាន World Cup នៅពេលនេះ​។ ខ្ញុំ​បាន​និយាយថា មុនពេល​ការប្រកួត​បាល់ទាត់​ពិភពលោក​ចាប់ផ្តើម ហើយ​សម្រាប់​ខ្ញុំ Mbappe នឹង​ក្លាយជា​កីឡាករ​ល្អ​បំផុត​នៅ World Cup នេះ»។ Ronaldo បាន​សង្កត់ធ្ងន់​។

Kylian Mbappe ដែល​បច្ចុប្បន្ន កំពុង​នាំមុខគេ​ក្នុង​ពានរង្វាន់​នេះ​នាម​ជា​កីឡាករ​ទាត់​ចូល​ទី​ច្រើន ដោយ​រកបាន ៥ គ្រាប់ តាម​ពីក្រោយ​ដោយ​កីឡាករ Lionel Messi និង​មិត្ត​រួម​ក្រុម Olivier Giroud ដែល​មាន ៤ គ្រាប់​ដូចគ្នា។ ស្រប​ពេលដែល​កីឡាករ​ដែល​មាន​ឱកាស​ប្រជែង​ស្បែកជើង​មាស​ផ្សេង​ទៀត មាន​ដូចជា Julian Alvarez (​អា​ហ្ស​ង់​ទី​), Andrej Kramaric (​ក្រូ​អាត​) និង Youssef En-Nesyri (​ម៉ា​រុក​) សុទ្ធ​តែ​មាន ២ គ្រាប់​ក្នុង​ដៃ៕

ប្រភព ៖ eurosport.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម