កីឡា
Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត
ក្រុមបាល់ទាត់តុងហ្គោអាហ្សង់ទីន បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា រួចស្រេចហើយ ក្រោយបំបាក់ក្រុមឥដ្ឋការ៉ូក្រូអាត ដោយលទ្ធផល ៣-០។

៣គ្រាប់របស់អាហ្សង់ទីន រកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយកីឡាករ Lionel Messi នៅនាទីទី៣៤ ខណៈ ២គ្រាប់ទៀតរកបានដោយ Julian Alvarez នៅនាទីទី៣៩ និង៦៩។
លទ្ធផលនេះមានន័យថា អាហ្សង់ទីន ត្រូវរង់ចាំការឈ្នះរវាង បារាំងនិងម៉ារ៉ុក ដើម្បីយកមួយក្រុមឡើងទៅជួបជាមួយខ្លួន នៅវគ្គ Final ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៨ខែធ្នូនេះ។

ក្រោពីជ័យជម្នះ ៣-០ លើក្រូអាត, កីឡាករ Messi របស់អាហ្សង់ទីន ក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យយ៉ាងច្រើនផងដែរ កាលពីយប់មិញ៖
- ជាកីឡាករចាស់ជាងគេដែលអាចស៊ុតបញ្ចូលទីបាន៥គ្រាប់ឡើង ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក
- តាមស្មើកំណត់ត្រាសម្រាប់ការចូលលេង World Cup ច្រើនប្រកួតបំផុត ពោលគឺបាន២៥លើក (កំណត់ត្រានេះនឹងត្រូវបំបែក ប្រសិនបើ Messi បង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ)
- ស៊ុតបញ្ចូលទីក្នុងពានរង្វាន់ World Cup បានច្រើនបំផុតឲ្យក្រុមអាហ្សង់ទីន (១១គ្រាប់)
- តាមស្មើកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទី និងបញ្ជូនបាល់បានច្រើនបំផុតនៅ World Cup (បូកចូលគ្នាបាន១៩ដង)
- បញ្ជូនបាល់ឲ្យដៃគូបានច្រើនបំផុតក្នុងវគ្គចាញ់ធ្លាក់ពានរង្វាន់ World Cup (៥ដង)
- ជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទី និងបញ្ជូនបាល់ក្នុងការប្រកួត World Cup បួនលើកផ្សេងគ្នា (២០០៦ជាមួយស៊ែប៊ី, ២០២២ជាមួយម៉ិកស៊ិក, ២០២២ជាមួយហូឡង់ និង២០២២ជាមួយក្រអាត)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ USA Today
ចុចអាន៖ ភ្លេចឬនៅ? World Cup វគ្គ Semi Final កាលពី៨ឆ្នាំមុន ធ្វើឲ្យប្រេស៊ីល ឈឺចាប់គ្មានថ្ងៃភ្លេច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ