Connect with us

កីឡា

កីឡាករបាល់ទាត់អ៊ីរ៉ង់ម្នាក់ នឹងត្រូវកាត់ទោសប្រហារជីវិត បន្ទាប់ពីតវ៉ាប្រឆាំងការស្លាប់របស់ Mahsa

បានផុស

នៅ

កីឡាករ​បាល់ទាត់​អាជីព​អ៊ីរ៉ង់​ម្នាក់ នឹង​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត បន្ទាប់ពី​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់ នាង Mahsa Amini នេះ​បើ​យោង​តាម​សារព័ត៌មាន Iran Wire។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Amir Nasr-Azadani អាយុ ២៦ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​វរសេនីយ៍​ឯក​ប៉ូលិស​ម្នាក់ និង​សមាជិក​កងជីវពល​ស្ម័គ្រចិត្ត ២ នាក់។ គេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​» ហើយ​នឹង​ត្រូវ​ព្យួរ​ក នេះ​បើ​យោង​តាម Iran Wire។

សហភាព​កីឡាករ​បាល់ទាត់​អន្តរជាតិ FIFPRO បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា វា​មាន “​ការ​ភ្ញាក់ផ្អើល និង​ឈឺចាប់​” ចំពោះ​ព័ត៌មាន​នេះ។ ហើយ​បាន​និយាយ​ថា “​យើង​ឈរ​នៅ​ក្នុង​សាមគ្គីភាព​ជាមួយ Amir និង​អំពាវនាវ​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​របស់​គាត់​ជាបន្ទាន់​”។

មាន​ការ​តវ៉ា​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ចាប់​តាំងពី​ការ​ស្លាប់​របស់ Amini ក្នុង​ខែ​កញ្ញា ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង បន្ទាប់ពី​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ប៉ូលិស​សីលធម៌ ដោយ​សង្ស័យ​ថា​នាង​បាន​បំពាន​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ជុំវិញ​ការ​គ្រប​ក្បាល។

សាក្សី​បាន​ចោទ​មន្ត្រី​ប៉ូលិស​ថា បាន​បង្ខំ​នាង​ចូល​ក្នុង​ឡាន ហើយ​វាយ​នាង។

Nasr-Azadani លេង​ចុងក្រោយ​ឲ្យ​ក្លិប Tractor នៃ​លីគ​កំពូល​អ៊ីរ៉ង់ (Persian Gulf Pro League) ប៉ុន្តែ​មិន​បាន​លេង​ចាប់​តាំងពី​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​របស់​គេ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

យោង​តាម Iran Wire គេ (Nasr-Azadani) គឺជា​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ ក្នុង​ចំណោម ២៨ នាក់ ដែល​ត្រូវ​កាត់​ទោស​ប្រហារជីវិត​ដោយសារតែ​ការ​តវ៉ា​របស់​ពួកគេ។ នៅ​ថ្ងៃ​ទី ០៨ ខែ​ធ្នូ អ៊ីរ៉ង់ បាន​ធ្វើការ​ប្រហារ​ជីវិត​លើក​ដំបូង​ទាក់ទង​នឹង​ការ​តវ៉ា៕

ប្រភព ៖ insider.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម